​គេង​ជាមួយ​ម្តាយ​ ល្អ​សម្រាប់​បេះដូង​កុមារ

បេះដូង​កុមារ​រីកចម្រើន​ល្អ​ជាង ​ពេល​បាន​គេង​ជាមួយ​ម្តាយ ​រហូត​ដល់អាយុ​ ៣​ឆ្នាំ ។​
​     ​ការសន្និដ្ឋាន​នេះ ត្រូវបាន​លើក​ឡើង​ក្រោយ​ពេល​បណ្ឌិត Nils Bergman, មហាវិទ្យាល័យ Cape Town,​អាហ្វ្រិក​ខាងត្បូង ប្រៀបធៀប​គុណភាព​ដំណេករបស់​ទារក​ទើប​កើត​បាន ​២​ថ្ងៃ ចំនួន​ ១៦នាក់ ពេល​វា​គេង​ដោយឡែកនិង​ពេលគេង​ផ្អឹប​ទៅក្នុង​ទ្រូង​ម្តាយ ។ ពេល​គេង​ដោយឡែក​ក្នុង​គ្រែ​ទារកមានតែ​ទារក ៩​នាក់​ក្នុងចំណោម ​១៦​នាក់ គេង​លក់​ស្រួលចំនួន​នៅ​សល់​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន ។​


​    ​តាម​បណ្ឌិត Bergman  ការ​ឆាប់​គេង​ដោយឡែក ធ្វើ​ឲ្យ​បេះ​ដូង​ទារករង​សម្ពាធ​ ៣​ដងដោយសារ​ខួរក្បាល​ពុំ​ទាន់​គ្រប់​លទ្ធភាព​ទទួលយក​ការវិវត្ត​បន្ត​រវាង​សភាព​គេង​ពី​នៅ​កុមារ គឺ​គេង​កម្រើក​ និង​គេង​មិន​កម្រើក ។ ជាងនេះទៀត​គេង​ម្នាក់ឯងបណ្តាល​ឲ្យ​កុមារ​ខ្វះ​ភាព​ផ្សារភ្ជាប់​ជាមួយ​ម្តាយ ។ខួរក្បាល​ត្រូវ​អន្តរាយ​ ដោយសារ​បរិមាណ​អ័រម៉ូន បង្ក​ស្ត្រេ​ស​កើន​ខ្ពស់ហេតុនេះ​កុមារ​ពិបាក​ស្ថាបនា​ទំនាក់ទំនង​ទៅ​ថ្ងៃក្រោយឬ​កកើតជា​បុគ្គលិកលក្ខណៈមិន​ល្អ​ ក្នុង​ដំណើរការ​រីកចម្រើន ។​
​    ​Bergman ចាត់ទុកថា ដើម្បី​រីកចម្រើន​ល្អ​ប្រសើរ​បំផុតទារក​ទើប​កើតគួរ​គេង​ផ្អឹប​ទៅក្នុង​ទ្រូង​ម្តាយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង រួច​គេង​រួម​គ្រែ​ជាមួយម្តាយ​រហូត​ដល់​អាយុ​៣​ឆ្នាំ ឬ ​៤​ឆ្នាំ ។​
​    ​មាតា​ទាំងឡាយ​មុន​នេះ​ត្រូវបាន​ទូន្មាន​ឲ្យ​កូន​ដេក​ដោយ​ឡែក ព្រោះបារម្ភ​ថាពេល​ម្តាយ​ប្រែ​ខ្លួន ទារក​អាច​ត្រូវ​ថប់ដង្ហើម ។ប៉ុន្តែ​ការស្រាវជ្រាវមួយ​ថ្មីៗ​នេះ របស់​អង់គ្លេស​បង្ហាញថា ២/៣​នៃ​ចំនួន​កុមារ​ ស្លាប់​ប្រថុចញ៉ុច ពេល​បាន​គេង​ដោយឡែក ។​    ​
​    ​តាម​បណ្ឌិត Bergman  “​កុមារ​បាត់បង់​ជីវិត​ដោយសារ​មូលហេតុ​ផ្សេងៗដូចជាផ្សែង​ពុល​, បារី​, ស្រា​, ខ្នើយ​ធំ ឬ របស់​គេង​គ្រោះថ្នាក់​” ។​
​     ​អ្នកជំនាញការ​ដទៃទៀតក៏​លើកទឹកចិត្ត​ការ​ឲ្យ​កុមារ​គេង​រួម​ជាមួយ​ឪពុកម្តាយលើកលែង​តែ​ឪពុក​ម្តាយ​​ ជក់បារី ផឹកស្រា ប្រើ​គ្រឿងញៀន កំពុង​ឈឺ ឬ​ធាត់ ៕

Facebook Notice for EU! You need to login to view and post FB Comments!