ចូរកុំចាញ់ល្បិចជនខិលខូចកម្មវិធីឆ្នោត​ឡូតូ​ Nokiaមិនមែនជាការពិតឡើយ

ថ្មីៗនេះ មានលេចចេញនូវករណីជនខិលខូចបានប្រើប្រាស់ពាណិជ្ជសញ្ញាNokia ដើម្បីអនុវត្ត​កម្មវិធី​ឆបោក​អតិថិជនជាថ្មីម្តងទៀតហើយ។

ឈ្មោះកម្មវិធីឆបោកអាចមានដូចជា Nokia Lottery, Nokia Live Promo, Nokia Year Promotion, Nokia New Year Bonanza ឬ Nokia Anniversary ។ល។ជនខិលខូចទាំងនោះ ជាទូទៅប្រើប្រាស់​អ៊ីមែល និងសារ (SMS) ទំនាក់ទំនងទៅអតិថិជនថា ពួកគេឈ្នះឆ្នោតឡូតូគិតជាទឹកប្រាក់មានចំនួន ២៥០.០០០ ផោន ឬ ៦០០.០០០ ផោន ឬអាចជាចំនួនទឹកប្រាក់ផ្សេងពីនេះក៏មាន ។

ដូច្នេះ ប្រសិនបើលោកអ្នកអានបានទទួលព័ត៌មានដូចបានរៀបរាប់ខាងលើនេះ សូមកុំឆ្លើយតប ព្រោះវាពុំមែនជាការពិតឡើយ។

ប្រភពពីក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនពុំបានបង្កើតកម្មវិធីបែបនេះឡើយ។ កម្មវិធីនេះ​គឺជាល្បិចកលរបស់ជនឱកាសនិយម។ កន្លងមកក្រុមហ៊ុន Nokia តែងតែបានជូនដំណឹងនេះដល់អតិថិជន ជាបន្តបន្ទាប់និងបានបញ្ជាក់ហើយបញ្ជាក់ទៀតជូនអតិថិជន ថាកុំឆ្លើយឆ្លង ឬផ្តល់ព័ត៌មាន​ពិស្តារ​ផ្ទាល់​ខ្លួន​ជាមួយសារ ឬអ៊ីមែលប្រភេទខាងលើ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងប្រាក់កាស​ទៅ​លើ​ជន​ជំពូកនេះ៕

អត្ថបទ ក្រុមហ៊ុន Nokia

Facebook Notice for EU! You need to login to view and post FB Comments!