ល្បីថា Google និង ASUS ​គ្រោង​ចេញ​ ​Android ​tabletes

ប៉ុន្មានថ្ងៃមកនេះមានលេចឮព័ត៌មានថ្មីមួយមកថា ក្រុមហ៊ុន Google កំពុងតែផលិតនូវឧបករណ៍ tablets ថ្មីដែលមានអេក្រង់ទំហំ ៧ អ៊ីង ដើម្បីចាប់យកទីផ្សារ។

ត្បិតតែនេះជាព័ត៌មានចចាមអារ៉ាមដែលបណ្ដាអ្នកអ៊ីនធើណែតទាំងឡាយបាននិយាយតៗគ្នាក៏ពិតមែន ប៉ុន្តែសម្រាប់គេហទំព័រ Digitimes ក៏​បាន​លើកយកពីពាក្យចចាមអារ៉ាមនេះមកចុះផ្សាយផងដែរ។ បើតាមការឲ្យដឹងបន្ថែម សម្រាប់តម្លៃនៃ Android tablets ថ្មី​នេះ​គឺ​ប្រហែល​ជា​មាន​តម្លៃស្រដៀងនឹង iPad ពីព្រោះថា Google ចង់ធ្វើការប្រកួតប្រជែងជាមួយនឹង Apple។

គួរបញ្ជាក់ផងដែរថា Android tablets ថ្មីនោះត្រូវបានក្រុមហ៊ុន Google សហការជាមួយនឹងក្រុមហ៊ុន ASUS ជាពិសេសមានតម្លៃចាប់ពី ១៩៩-២៤៩​ ដុល្លារ​អាមេរិក។ សម្រាប់ប្រព័ន្ធដំណើរការវិញត្រូវបាន​ដឹងមកថា ប្រើនូវ Android 4.0 ICS ហើយ​ម៉ូដែល​នេះ​នឹង​ត្រូវ​បាន​ជា​ម៉ូដែល​ដំបូង​ដែលមានប្រើនូវ Google Play Store ដែលជាសេវាកម្មថ្មីរបស់ Google ទើបនឹងប្រកាសបង្ហាញកាលពីសប្តាហ៍មុន៕

Facebook Notice for EU! You need to login to view and post FB Comments!