ភេទទីបី ប៉ុបពី លេចធ្លាយរូបសិចស៊ី

ប៉ុបពី​​ពិធីការិនីភេទទីបី ដែល​កំពុង​ជ្រោង​យក​ភាព​ល្បីល្បាញនៅ​ឯ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេហ៍ តាមរយៈកម្មវិធី “ចុង​ភូមិ​ដើម​ភូមិ” ដែល​ចាប់​ដៃ​គូជាមួយនឹង​សេដ្ឋីអ៊ូរ៉ាន់ ហៅ​នាយ​សានម៉ៅ ។

ប៉ុបពី​ដែល​គេ​ស្គាល់​ថា​ជា​ភេទ ទីបី សាច់​សរខ្ចី​មិន​ចេញ​ក្រមុំ​ក្នុងវ័យ ១៨ ប៉ុន្មាន នា​ពេលថ្មីៗ​កន្លងមកនេះ នៅ​តាមបណ្តាញ​គេហទំព័រ​ទំនាក់​ទំនង​សង្គម​មួយ”Facebook ” មហាជន​ជា​ច្រើន​បា​ន​ឃើញ​នូវ​វត្តមានរូបថត​របស់​ ប៉ុបពី ដោយ​ស្លៀក​ពាក់ ខោ​ក្នុង​អាវ​ក្នុង ដេកសំដិល​ឲ្យគេ​ថត ដែល​ជា​​មន្ទិល​សង្ស័យ​ដល់​មហាជន​ ។ ម្លោះ​ហើយ​ដោយ​សារ​តែ​រូបថត​មួយសន្លឹក​នេះ ធ្វើឲ្យ​មហាជន​ជា​ច្រើន​គិត​ថា នាង​ចង់​បាន​ប្តី ក្រោយ​ពេល​ដែល​បែក​បាក់​ប្រុសស្នេហ៍ចាស់ ម្យ៉ាងវិញ​មួយ​ទៀត​មហាជន​ខ្លះ​ទៀត​គិតថា រូបថត​មួយ​សន្លឹកនេះ នាង​ភេទទីបី ប៉ុបពី​ចង់​ជ្រោ​ងយក​ភាពល្បីជាង​ភាពល្បី​នាពេល​បច្ចុប្បន្ន ។

នៅ​ថ្ងៃទី ១៦ ខែ​ កុម្ភៈ ឆ្នាំ ២០១២ កន្លងមកថ្មីៗ​នេះ ក្នុងកម្មវិធី “អាណាចក្រ​តារា” ដែល​ជា​កម្មវិធី​ចែក​ពាន់​ឲ្យតារា​ ក្នុង​នោះ​ក៏​មានវត្ត​មានរបស់​ប៉ុបពី​ផង​ដែរ ដែល​មាន​សិទ្ឋ​ទទួល​បាន​នូវ​ពាន​មក​កាន់ ក្នុង​តំណែង​ជា​ភេទទីបី​ ដែល​មាន​សមត្ថ​ភាព​សម្តែង ឆ្នើម។ ប៉ុបពី​ដែល​​​​​បាន​កែ​ភេទ​ទាំង​ស្រុង ស្ទើតែ​​ដូច​ស្រ្តី​ទៅហើយ ប៉ុន្តែ​សម្រាប់​បុរ​ស​ដែល​ស្រលាញ់​ ត្រូ​វគិត​ថា នា​ង​មិន​អាច​មាន​កូន​នោះ​ទេ តែ​ប្រដាប់​រួម​ភេទ ដូច​ស្រ្តី​ធម្មតា​ដែរ នេះ​បើ​តាម​នាង​និយាយ​ ប្រា​ប់​អ្នកសារព័ត៌មាន ។

ជុំ​វិញ​នូវ​បញ្ហា​ រូប​ថត​មួយ​សន្លឹក​របស់​ប៉ុប​ពី ដែល​ដេក​សំដិល​ឲ្យ​គេ​ថត ដោយ​ស្លៀក​ពាក់​ខោ​ក្នុង​ អាវ​ ក្នុង​បញ្ចេញនូវ​សាច់​សុដន់​មូលក្លុំ  បើ​សិន​ជា​មិន​ស្គាល់​នាង​ពីមុន​ប្រាកដ​ជា​គិត​ថា នាង​ជា​ស្រី​ហើយ​ ទៀង មិន​ទៀង អាច​នឹង​ដាក់​ CV សុំ​ស្នេហ៍ ច្រឡំ​ក៏ថាបាន ហេ ! ហេ ! អាព្រឿង​ មិត្ត​ខ្ញុំ​ទេតើ! ។​ខាង​ក្រុម​ការងារ​ ព្យា​យាម​ទំនាក់​ទំនង​ទៅ​នាង​ ដើម្បី​សាកសួរ​ពី​បញ្ហារូបថតនេះ តែ​គ្មា​ន​អ្នក​ណា​លើក​ឡើយ ៕

អត្ថបទដោយៈបុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!