Takako Uehara មាន​ទំនាក់​ទំនង​ស្នេហាជាមួយនឹង តារាចម្រៀងក្រុម ET_KING

ទីក្រុង តូក្យ៖ យោង​តាម​គេហទំព័រ របស់​ប្រទេសជប៉ុនមួយ​បាន​ឲ្យដឹងថា តារាចម្រៀង សម្តែង Takako Uehara ក្នុងវ័យ ២៩ ឆ្នាំ បាន​ប្រកាស់​លើ ប្លុក​របស់​នាងថា “នាង​មានទំនាក់​ទំនង​ជាមួយនិង Takahiro Morikawa ដែល​មានវ័យ ៣៣ ឆ្នាំ ដែល​ជា​សមាជិកហិបហប់ ក្រុម ET-KING” ។

Okinawan ដែល​ជាអ្នកចម្រៀងស្រី​ទាំង​បួន​របស់​ក្រុម Speed បាន​និយាយពី Uehara ថា”សម្រាប់​គូស្នេហ៍​ទាំង​ពី​រ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដើម្បី​ជ្រើស​រើស​ថ្ងៃល្អ​សម្រាប់​រៀប​ការ​នៅ​ឡើយ​ទេ។ ពួក​គេ​ទាំង​ពី​រ​នឹង​កំណត់​ថ្ងៃជួ​ប​គ្នា​ក្នុង​កឡុង​សម្តែង នៅ​ឯ Tohoku ដែល​ជា​ព្រឹត្តិការណ៍​តន្ត្រី​មួយ​ស្វែង​រក​ថវិកា​សម្បុរសធម៌” ។

ចំណែក​ក្រុម​ហ៊ិបហប់ ET-KING ពួក​គេ​បាន​បង្កើត​ក្រុម​ឡើង​នៅ ឆ្នាំ ២០០៦ ជាមួយនឹង​បទ​ចម្រៀង “Doughnuts/Natsuomori” លើស​ពី​នេះ ពួក​គេ​នឹង​ចេញ​បទ​ថ្មី​របស់​ពួក​គេដែល​មាន​ចំណ​ង​ជើងថា​ “ម្តាយ” នៅ​ខែ មេសា ថ្ងៃទី ១១ ខាង​មុខ​នេះ ។

នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ធ្វើការ​ជមួយនឹង ក្រុម Speed ។Uehara បាន​លេ​ចខ្លួន​ក្នុង​ពិភព​សិល្បៈ​តាម​រយៈ ស្ថានីយ៍​ទូរទស្សន៍​ជាច្រើន ហើយ​បាន​ចូលរួម​សម្តែងភាព​យន្ត​ខ្នាតធំ កាល​ពីឆ្នាំកន្លង​ទៅ ក្រោម​ចំណង​ជើង​រឿង “Koitanibashi La Vallee de l’’amour” ៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង