បុរសវ័យ ១៩ ឆ្នាំវាយ​ប្រហា​រ​មិត្ត​ស្រី និង​បណ្តាលឲ្យ​កូនប្រុស អាយុ ២ ឆ្នាំស្លាប់

យោងតាម​គេហទំព័ររបស់ជប៉ុនមួយបាននិយាយថា ប៉ូលីស​នៅ Kitakyushu បាន​និយាយកាលពីថ្ងៃ សៅរ៍ ពួក​គេបាន​ចាប់​ខ្លួន បុរស​ក្នុងវ័យ ១៩ ឆ្នាំ ដែល​វាយ​សម្លាប់​ក្មេង​អាយុ ២​ ឆ្នាំ ។

តាម​ភ្នាក់ងារ​ប៉ូលីស បាន​ឲ្យដឹងថា​ បុរ​សដែល​ចូលវាយ​ប្រហារ ឈ្មោះ Kiyora Ikeda បាន​សារភាពថាគាត់បានវាយ​មិត្ត​ស្រី​និង​កូន​ប្រុស​របស់​គាត់ នៅ​ឯ​អគា​រ​ជួល​មួយ កាល​ពីថ្ងៃ ទី​៧ ខែ មីនា ក្នុង​កំឡុង​ពេល ពាក់​កណ្តាល​អធ្រាត្រ នៅ​ពេល​ដែល ម្តាយ​របស់ក្មេង​ប្រុសនោះកំពុង​ធ្វើការ​នៅ សារព័ត៌មានTBS  ។

ប៉ូលីស​បាន​និយាយថា ជន​សង្ស័យ​បាន​សារភាពថា រូប​គេ​ពិត​ជា​អ្នកវាយ​ប្រហារលើ​ក្មេង​នោះ​មែន ដោយវាយ​លើក្បាល​ និង​ពោះ ហើយ​ជនសង្ស័យ​មិន​បាន​សារភាពពីមូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះ​ឡើយ ៕

ប្រែសម្រួលដោយៈ បុរសដំណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!