Windows 8 tablet ​របស់ ​Nokia ​នឹង​ដំណើរ​ការ​នៅ​ត្រី​មាសទី​៤

យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Digitimes បានឲ្យដឹងថា ក្រុមហ៊ុន Nokia នឹងដំណើរការនូវ Windows 8 tablet ក្នុងត្រីមាសទី៤ ក្នុងឆ្នាំនេះ។ Windows 8 tablet របស់ Nokia នឹងប្រើអង្គប្រតិបត្តិការ Qualcomm’s dual core platform ហើយ​សម្រាប់ tablet នេះនឹងក្លាយទៅជា Windows ដែលល្អជាងគេដែលប្រើនូវ ARM។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃ ក្រុមហ៊ុន Nokia កំពុងតែសហការជាមួយនឹង Windows Phone យ៉ាងជិតស្និទ ក្នុង​ការ​ផលិត​នូវ​ម៉ូដែល​ទូរស័ព្ទ​ដៃ​។ ចុះចំណែក Symbian យ៉ាងណាហើយ?​

យើងឃើញថា notebook និង tablet របស់ HP និង Dell ដែលប្រើ Windows 8 ហាក់ដូចជាមានចំណាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ដូច្នេះ​សង្ឃឹម​ថា Nokia នឹងទទួលបានប្រជាប្រិយភាពផងដែរទៅលើ​ tablet ថ្មីនេះ។

តាមព័ត៌មានដែលទទួលបានបន្ថែម Nokia គ្រោងនឹងដាក់លក់ Windows 8 tablet ចំនួន 200,000 គ្រឿង​សម្រាប់​ការ​បង្ហាញ​ជា​លើក​ដំបូង​៕​