ម៉ូដែលដំបូង​របស់ ​Sony ​ដែល​ប្រើ​បច្ចេកវិទ្យា ​Floating ​Touch

ថ្មីនេះ Sony Mobile បានប្រកាសបង្ហាញនូវម៉ូដែលទូរស័ព្ទដៃថ្មីដែលស្ថិតនៅលើក្នុងត្រកូល Xperia នៅគឺ Xperia Sola ជា​លក្ខណៈ​ទូរស័ព្ទដៃ Smartphone។ តាមការឲ្យដឹងពីក្រុមហ៊ុន បានបញ្ជាក់ថា Xperia Sola គឺ​ជា​ទូរស័ព្ទដៃ​ដំបូង​ដែល​ប្រើ​នូវ​បច្ចេកវិទ្យា Floating Touch។

ម៉ូដែល Sony Xperia Sola មាននូវអេក្រង់ទំហំ ៣,៧ អ៊ីង ជាមួយនឹង resolution ទំហំ ៨៥៤x៤៨០​ ភិចសែល ក្នុង​នោះ​មាន​នូវ​អង្គប្រតិបត្តិ​ STE U8500 dual core ក្នុងល្បឿន 1GHz និងមានប្រព័ន្ធដំណើរការ​ Android 2.3 តែអាចធ្វើការ​ Upgrade​ ទៅប្រើ Android 4.0 បាន។ សម្រាប់ការថតរូបវិញ Xperia Sola មានកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល រួមនឹងមុខងារ Flash ហើយ​អាច​ធ្វើ​ការ​ពង្រីក​បង្រួម​ជា​លក្ខណៈ​ឌីជីថល​ហ្សូមបាន 16x ថែមទាំងអាចថតវីដេអូបានក្នុងកម្រិត HD 720p។

គួរបញ្ជាក់ផងដែរថា Sony Xperia Sola នឹងមានលក់នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ។

ខាងក្រោមនេះគឺជាវីដេអូមួយចំនួនដែលទាក់ទងនឹង Sony Xperia Sola ៖

Facebook Notice for EU! You need to login to view and post FB Comments!