Billboard Music Awards ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ​២០ ​ឧសភា

សម្រាប់ឆ្នាំនេះ កម្មវិធី Billboard Music Awards 2012 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែឧសភា ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​តាម​រយៈ​បណ្ដា​ទូរទស្សន៍​ ABC។

ពានរង្វាន់សម្រាប់អ្នកដែលទទួលបាននោះគឺត្រូវផ្តល់ជូនទៅលើបទចម្រៀងណាដែលមានចំណាត់ថ្នាក់ខ្ពស់ ដូចជា​លក់​ដាច់​ជាង​គេ ​ទាញ​យក​ច្រើន​ជាង​គេ​ មាន​ការសំណូមពរតាមរយៈវិទ្យុច្រើនជាងគេ មានការពេញនិយមតាមរយៈបណ្ដា ​Facebook​, ​Twitter​, Vevo, Youtube និង Spotify ច្រើនជាងគេ។ល។

ក្នុងនោះក៏មានតារាចម្រៀងជាច្រើនចូលរួមផងដែរ ប៉ុន្តែគ្រាន់តែពេលនេះនៅមិនទាន់ដឹងច្បាស់យើងគ្រាន់តដឹងថា កាល​ពី​ឆ្នាំ​មុន​មាន​ការ​សម្ដែងរបស់តារាចម្រៀងជាច្រើនដូចជា ក្រុម Black Eyed Peas,Rihanna, Keith Urban,Taio Cruz, Cee Lo Green, Lady Antebellum, Nicki Minaj, Ke$ha,Far*East Movement, Pitbull, Mary J. Blige និង Lil Wayne…៕