Tatum និង Hill ​ចូល​រួម​សម្ពោធ​ខ្សែ​ភាពយន្ត ​21 ​Jump ​Street

កាលពីយប់ម្សិលមិញ លោក Channing Tatum និងលោក​ Jonah Hill បានចូលរួមក្នុងកម្មវិធីសម្ពោធខែ្សភាពយន្ត 21 Jump Street នៅឯមហោស្រព Grauman។ លោក Tatum បាននាំភរិយារបស់លោក គឺនាង Jenna Dewan ដែល​ស្លៀក​ក្នុង​សម្លៀក​បំពាក់រ៉ូប​ពណ៌ស មើលទៅគួរឲ្យស្រឡាញ់។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង “21 Jump Streat” គឺជាខ្សែភាពយន្តបែបកំប្លែង និយាយពីមិត្តសំឡាញ់ពីររូប ដែល​ក្រោយ​ពី​សិក្សា​ចប់​អ្នក​ទាំងពីរបានចូលបម្រើការងារជាភ្នាក់ងារប៉ូលិស ហើយត្រូវ​បាន​ថ្នាក់​លើ​ដាក់​ភារ​កិច្ច​ឲ្យ​បន្លំ​ខ្លួន​ធ្វើ​ជា​សិស្ស​សាលា​ក្នុង​គោល​បំណង​តាម​ស្រាវជ្រាវ​រក​ពួក​ជួញដូរ​ថ្នាំ​ញៀន…៕