​របប​ជីវជាតិ​កម្ចាត់​ចោល​ទាំងស្រុង​ខ្លាញ់​ក្នុង​ថ្លើម​

ជំងឺ​ខ្លាញ់​រុំ​ថ្លើមប្រសិន​រក​ឃើញ​ទាន់​ពេលនិង​កម្ចាត់​ចោល​មូលហេតុបង្ក​ជំងឺ, នោះ​បរិមាណ​ខ្លាញ់​ក្នុង​ថ្លើម​អាច​ត្រូវបាន​កម្ចាត់​ទាំងស្រុង​និង​អាចព្យាបាល​ជា។


​     ​បច្ចុប្បន្ននេះអ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មាន​ចំនួន​យ៉ាងច្រើន។ប្រសិនបើយកចិត្តទុកដាក់​នោះ​កោសិកា​ថ្លើម​នឹង​សន្សឹមៗ​ប្រែក្លាយ​ជា​សរសៃ​រីកចម្រើនទៅ​ជា​ក្រឹន​ថ្លើម។ចំពោះ​ការព្យាបាល​ខ្លាញ់​រុំ​ថ្លើម​ត្រូវ​ព្យាបាល​ចំ​មូលហេតុហើយ​របប​ទទួលទាន​សមស្រប​មួយ​គឺ​សំខាន់​បំផុត។​
​    ​ទទួលទាន​គ្រប់​សារជាតិ​ប្រូតេអ៊ីនៈប្រើប្រាស់​បរិមាណ​ប្រូតេអ៊ីនដោយ​សមស្រប​មាន​ប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់គួរ​ប្រើប្រាស់​មិន​ក្រោម១២០​ក្រាម​ក្នុង​មួយថ្ងៃ។​
​    ​អាហារ​មាន​បរិមាណ​ស្ករ​ទាបៈកំហិត​ការ​ស្រូប​យក​ស្ករ​មានប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់និង​ព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ល្អ​ជាង​ការបន្ថយ​បរិមាណ​ខ្លាញ់។គួរ​ផ្គត់ផ្គង់​ឱ្យ​សរីរាង្គ​នូវ​ចំណីអាហារ​មាន​បរិមាណជាតិ​ស្ករ​ទាបពិសេស​មិន​ទទួលទាន​ស្ករអំពៅនាំ​មាន​ស្ករ​ច្រើន។​
​    ​ទទួលទាន​សារជាតិ​ខ្លាញ់​សមស្របៈប្រេង​រុក្ខជាតិ​មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូលនិង​មាន​អាស៊ីត​ខ្លាញ់​ចាំបាច់​មាន​ឥទ្ធិពល​ល្អ​គួរសម​ក្នុងការ​កម្ចាត់​ជាតិ​ខ្លាញ់អាច​បង្ការឬ​កម្ចាត់​ការប្រែប្រួល​អំពី​ខ្លាញ់​ក្នុង​កោសិកា​ថ្លើមមាន​ប្រយោជន៍​បំផុត​សម្រាប់​ការព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។​
​    ​បំពេញ​វីតាមីន​គ្រប់គ្រាន់ៈថ្លើម​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទពេល​ថ្លើម​ត្រូវឈឺនោះ​លទ្ធភាព​រក្សាទុក​នោះ​ថយចុះ។ប្រសិន​មិន​បំពេញ​ទាន់ពេល​នឹងធ្វើឱ្យ​សរីរាង្គ​ខ្វះ​វីតាមីន។ដើម្បី​ការពារ​និង​បង្ការ​ភាព​របួស​ដោយ​សារជាតិ​ពុលបង្ក​ឱ្យ​កោសិកា​ថ្លើមត្រូវ​ផ្គត់ផ្គង់​នូវ​ចំណីអាហារ​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទដូចជា​អាហារ​ផ្ទុក​វីតាមីន​ក្រុម B និង​វីតាមីន C, វីតាមីន​A, D, E, K  និង​វីតាមីន B11​។​
​    ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​និង​រ៉ែៈ
​     ​គួរ​ទទួល​ទាន​ឱ្យបាន​ច្រើន​នូវ​បន្លែផ្លែឈើពពួក​ផ្សិត​ដើម្បី​ធានា​គ្រប់គ្រាន់​បរិមាណ​ជាតិ​សរសៃ។ធ្វើ​ដូច្នេះគឺ​អាច​ផ្គត់ផ្គង់​បន្ថែម​វីតាមីននិង​សារជាតិរ៉ែ​ផងនិង​ល្អ​សម្រាប់​ការ​បំប្លែង​បញ្ចេញ​ជាតិ​កាកសំណល់​ចេញ​ក្រៅ​សរីរាង្គ​ផង។​
​    ​កាឡូរី​សមល្មមៈកាឡូរី​ខ្ពស់​ពេក​នឹង​ធ្វើឱ្យ​ខ្លាញ់​ប្រមូលផ្តុំ​ច្រើនកាន់តែ​ជំរុញ​លឿន​ដំណើរការ​សន្សំទុក​ខ្លាញ់​នៅ​ថ្លើម។ត្រូវ​កំហិត​បរិមាណកាឡូរី​ដោយ​សមល្មមធ្វើឱ្យ​ទម្ងន់​ថយ​ចុះ​សន្សឹមៗ​ដែល​មាន​ប្រយោជន៍​សម្រាប់ការស្តារ​ឡើង​វិញ​សមត្ថកិច្ច​ថ្លើម៕