វ៉ុល​លើក​ទី ២ ក្នុងវ័យ ៥៣ ឆ្នាំរបស់​ Madonna

Madonna ​នា​ពេល​ថ្មីៗ​កន្លងមក​នេះ​នាង​បាន​ផ្សព្វ​ផ្សាយ​នូវចម្រៀង វីដេអូ​លើក​ទី ២ របស់​នាង ដែល​ច្រៀង​ទោល ក្រោម​ចំណង​ជើងថា “Girl Gone Wild”​ ដែល​នឹង​ចេញ​នូវ​ចម្រៀង​វីដេអូ​ពេញ​ មើល​ទៅ​ត្រ​ជាក់​ភ្នែក ក្នុង​សប្តាហ៍នេះ  ដែល​ជា​វិដេអូ​មាន Background សខ្មៅ ។

ចម្រៀងរបស់​ Madonna ដែល​ជា​វ៉ុល​លើ​កទី  ១២ ក្នុង​ស្ទូឌីយ៉ូ​របស់នាង តាំ​ងពី​ឆ្នាំ ២០០៨ តាម​រយៈ​បទ Hard Candy ដែលផលិត​ដោយ ​Benassis ,Martin Solveig និង​William Orbit​​។

មក​ទល់​នឹង​ពេលនេះតារា​ចម្រៀងរបស់​អាមេរិកមួយដួងនេះ មាន​វ័យ ៥៣ ឆ្នាំ​ ហើយ​នេះ​ក៏​ជា​លើកដំបូង​សម្រាប់​ Madonna ក្នុងការ​ចាប់ផ្តើ​ម​ប្រគុំ​តន្រ្តី​ទេសចរពិភពលោក ក្នុង​ឆ្នាំ ២០១២ នឹង​ចាប់​ផ្តើម​នៅ​ខែ មីនា ថ្ងៃទី ២៦ ខាង​មុខ​នេះ នៅ ឯប្រទេស អ៊ីស្រាអែល ហើយ​សម្រាប់​ចម្រៀង​មួយបទ​នេះ នឹង​ចេញ​ផ្សាយ​នៅ​ទីនោះផង​ដែរ ៕

ប្រែសម្រួលដោយៈបុរសដំណឹង

ប្រភពៈtimeslive