Ella សមាជិករបស់ S.H.E ថត​ឈុត​ក្តៅ​សាច់ ​ជាមួយនឹង​បុរសម៉ូដែល​ប្រេស៊ីល

ទោះ​បី​ជារៀប​ការ​រួច​ហើយក្តីជាមួយនឹ​​ង​គូ​ស្នេហ៍នាង​លោក Alvin Lai  តែ​នា​​ពេល​ថ្មីៗ​កន្លងមក​នេះ​យោង​តាម​គេហទំព័របរទេសមួយ​បានបរិយាយថា Ella សមា​ជិក​ក្រុម S.H.E គឺ​បាន​ថត​ឈុត​ក្តៅ​សាច់​ព្រឺ​ព្រួច​ជា​ទីបំផុត ​ជាមួយនឹង​បុរស​ជន​ជាតិប្រេស៊ីល ដែល​ជា​តារា​ម៉ូដែល ។

Ella នេះ គឺ​ជាលើក​ទីមួយ​សម្រាប់នាង​ដែល​មានបទ​ចម្រៀង​ផ្ទាល់ខ្លួន “Bad Girl”  ដែល​ដឹកនាំ​សម្តែង​ដោយ​បុរស​ម៉ូដែល​ជាជន​ជាតិ​ប្រេស៊ីល ហើយ​ក៏​ជា​តួ​សម្តែ​ងប្រុស​ក្នុង​ឈុត​នៃ​ចម្រៀងនេះ​ដែរ។

កុំ​ថើប​ខ្ញុំ​ !ខ្ញុំ​មាន​ប្តី​ហើយឥឡូវ ខ្ញុំ​រៀប​ការ​ហើយ អ្នកដឹង​អត់ នេះ គឺ​ជាសម្តី​ដែល Ella និ​យាយ​ក្នុង​ឈុត​​សម្តែង​បទ ចម្រៀង​នេះ ។

សម្រាប់​ឈុត​វីដេអូ​នេះចំណាយ​ពេលថត​រហូត​ដល់ ២០ ម៉ោង​ទើប​ចប់ អ្នកណាខ្លះ​ទៅ​ដែលគិត​ថា​វា​អស្ចារ្យយ៉ាងនេះ  Ella បាន​គិតថា​នេះ ជា​ឈុត​ច្រៀង​ដែលថត​ចំណាយ​ពេល​វេលា​ច្រើន​ជាង​គេ ។

Ella និង​ផ្សព្វ​ផ្សាយ​បទចម្រៀង​របស់នាង នៅ​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១២ ខាងមុខនេះ ក្រោម​ចំណង​ជើង​ចម្រៀង​ថា​”I am Ella” ៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

ប្រភពៈasiancrunch

Facebook Notice for EU! You need to login to view and post FB Comments!