new iPad ​ត្រូវ​បាន​កំណត់​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ

កាលពីម្សិលមិញការិយាល័យរបស់ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា​ new iPad នឹងដំណើរការនៅម៉ោង ៨ ព្រឹក ម៉ោង​ក្នុងស្រុក ត្រូវនឹងថ្ងៃសុក្រ នៅឯសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានឹងការ​ដំណើរការនូវ new iPad ក្រុមហ៊ុន Apple ​ក៏​បាន​បង្ហាញនូវ Store ថ្មីដែលស្ថិតនៅ Highland Village ក្នុងតំបន់ Houston នេះគឺជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់ Apple។

ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា អតិថិជនដែលបញ្ជាទិញ new iPad នឹទទួលបាន Personal Setup ដោយឥតគិតថ្លៃ សម្រាប់ new iPad ថ្មីនេះ ជាមួយនឹង Apple Store។ តាមការឲ្យដឹងបន្ថែម new iPad នឹងមានលក់នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដា ៩​ ប្រទេសទៀត ក្នុងថ្ងៃបើកដំណើរការនេះ ហើយសម្រាប់​ការ​បញ្ជា​ទិញ​តាម​រយៈ​អ៊ីនធើណែត​នៅ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រវេលាម៉ោង ៨ ព្រឹក ដែលមាននៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា បារាំង អាឡឺម៉ង់ ហុងកុង ជប៉ុន សីង្ហបុរី ស្វីស្ស័រឡែន និងចក្រភពអង់គ្លេស។៕