ស្រ្តី​ម្នាក់​ប៉ង​លោត​សម្លាប់​ខ្លួន​ក្នុង​ឈុត​កូន​ក្រមុំនៅ​ចិន

នៅក្នុងតំបន់ Changchun នៃប្រទេសចិន មានស្រ្តីវ័យប្រហែលជា ២២ ឆ្នាំម្នាក់បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអាគារ ជាន់ទី៧ តាមរយៈបង្អួច ក្នុងសម្លៀកបំពាក់កូនក្រមុំ។ គេសង្កេតឃើញថានាងមានទឹកមុខហាក់ដូចជាជួបនឹងវិបត្តិស្នេហ៍ នាងយំផង ស្រែកផង ដែលព្រឹតិការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា ៤:១៦ នាទី ល្ងាច។ ភ្លាម​នោះ​នាង​បាន​លោត​ចុះ​ពី​លើ​អាគារ​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ក្នុង​តំបន់​ចាប់​ទាន់​ ដោយ​គ្រាគ​ក​នាង​ជាប់​ រហូត​ដល់​ជួយជីវិតរបស់នាងបានសម្រេច។ ប៉ុន្តែមូលហេតុដែលនាំឲ្យនាង លោត​សម្លាប់​ខ្លួន​នេះ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​នោះ​ទេ​៕​