Emily Zhouតារាម៉ូដែលចិនបដិសេធន៍ មន្ត្រីធំធ្វើខួប​កំ​ណើតឲ្យ

តារា​បង្ហាញ​ម៉ូ​ត​រាង​តូ​ចច្រលឹង Emily Zhou នា​ពេលថ្មីៗ​នេះ នាង​បានសរសេរ​នៅ​លើ Tweet របស់នាង”អរគុណលោកឳពុកធម៌ ដែល​បាន​ធ្វើខួប​កំណើត​ឲ្យ​ពួក​យើង ទោះ​បី​ជាលោក​រវល់ក្នុង​សម័យ​ប្រជុំដល់​ទៅ ២ គឺ NPC និង CPPCC” ។

នៅលើ Tweet របស់នាង គឺមានរូបនាង និង​បុរសម្នាក់ដែលកំពុង​កាត់ដុំ​ទាំង​អស់គ្នា ។នៅ​លើមុខបុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​បិទ​មុខ​ដោយដាក់​រូបបេះ​ដូង ចំ​កណ្តាលមុខ ។

រូប​ភាព​ទាំង​នេះ​ត្រូ​វបានផ្ងើរ​នឹង​ចែក​រំលែក​ឲ្យ​គ្នា​ទៅ វិញ​ទៅមកនៅលើ​បណ្តាញ​អ៊ីន​ធើ​ណែត  ដោយ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ការ​គាំ​ទ្រ​ចំពោះរូបនាង និង​បុរស​ដែល​មាន​អំណាច​ដែលត្រូ​វ​ជាឪពុកធម៌​របស់​នាង ដែល​ជា​អ្នកមាន​ម្នាក់នោះ ។

អ្នកលេង​នៅលើបណ្តាញ​អន​ឡាញបាន​ចាប់​ផ្តើមនិយាយថា “មនុស្ស​ត្រូវចេះ​ស្វែង​រក​ដោយ​ខ្លួនឯង” នេះ​ជា​សម្តី​ពិតដែល​និយា​យ​ចំពោះ Emily Zhou ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជាអ្នកមាន ដោយ​សារទំនាក់ទំនង​ជាមួយនឹង ឪពុកធម៌​របស់នាង។

នៅ​ពេល​ថ្មីកន្លងមកនេះមន្ត្រី Xu បាន​លុប​ចោល​នូ​វសម័យកាលប្រជុំជា​សារធារណៈ របស់ NPC/CPPCC តែ​អ្វី​ដែល​ឆ្ងល់​ជាង​នេះគឺ​គាត់​ស្លៀក​ពាក់នូវខោអាវ​ទំនើប យ៉ាង​ស្រស់សង្ហា​ចូលរួម​កាត់​នំ​របស់ កូន​ធម៌​របស់​លោកសោះ ។

ឃើញ​ថា ចំពោះ​រឿង​រ៉ាវនេះ​បានធ្វើ​ឲ្យ​អ្នកតាម​ដាន​វិលមុខងឿង​ឆ្ងល់ Emily Zhou បាន​លុប​ចោល​នូវ​រូប​ថត​ដែល​នាង​ Post ហើយ​បាន​បញ្ជាក់ចំ​ពោះ​សាធារណៈ​ជនថា រូបថតនោះ​ជា​មិត្ត​ប្រុស​របស់នាង មិនមែន​ឪពុកធម៌​របស់នាង​នោះ ទេនេះ​បើ​តាមនាង​បញ្ជាក់កាល​ពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ។

សូមបញ្ចាក់ផងដែរថា នាង Emily Zhou គឺ​ជា​ស្រី​លេខ​មួយរបស់ចិនក្នុងកម្មវិធី “Uniform Beauty”៕

ប្រែសម្រួលដោយៈបុរសដំណឹង

ប្រភពៈmaydaily