Motorola និង ​Verizon ​បង្ហាញ ​Software ​update ​សម្រាប់ ​Droid X2

ថ្មីៗនេះក្រុមហ៊ុន Motorola និង Verizon បានចាប់ផ្តើមបង្ហាញនូវ Software update ថ្មីសម្រាប់ទូរស័ព្ទដៃ Droid X2។ នេះ​គឺ​ជា​ព័ត៌មាន​មួយ​ដែល​ល្អ ប៉ុន្តែបែបជាមិនដូចអ្វីដែលអ្នកប្រើប្រាស់បានរំពឹងទុកទៅវិញ ព្រោះថា Software update ថ្មីនោះមិនមែនជា Ice Cream Sandwich។

តាមការឲ្យដឹងបន្ថែម Software update ថ្មីនេះនឹងធ្វើការ Droid X2 ដំណើរការលឿនជាងមុន ព្រម​ទាំង​បាន​ធ្វើ​ការ​បំពេញ​នូវ​បង្វះ​ខាត​មួយ​ចំនួន​ ជាពិសេសគឺប្រព័ន្ធសុវត្តិភាពដែលទាក់ទងនឹង Google។ នេះ​ក៏ជាឱកាសមួយផងដែរសម្រាប់ Verizon ក្នុង​ការ​បន្ថែម​នូវ​មុខងារ​ថ្មីៗ​របស់​ខ្លួន​ចូល​ទៅ​ក្នុង Software update ថ្មីនេះ។

បច្ចុប្បន្ន Software update នេះមាននៅ Verizon ហើយអ្នកប្រើប្រាស់អាចធ្វើការ update បានដោយខ្លួនឯងផងដែរ ដោយចូលទៅកាន់ Settings -> About Phone នឹងចុចលើ Software Update បន្ទាប់មកធ្វើតាម​ការណែនាំរបស់កម្មវិធី ជាការស្រេច៕