Bingbang គ្រងតំណែង ២លើក ក្នុងកម្មវីធី M Countdown

កាលពីពេលថ្មីៗកន្លង​ទៅនេះ ក្នុងកម្មវិធី M Countdown ក្រុមចម្រៀង B1A4 បាន​វិលត្រឡប់​មក​ជាមួយ​នឹង​បទ​ចម្រៀង​របស់​ពួក​គេ “This time is Over” និងបទ”Baby I’m sorry” ។ដូច​គ្នា​ផងដែរ​ក្រុម 2AM  ពួក​​គេ​បាន​សម្តែងបទ “I Wonder If u hurt like me”  ចំណែក្រុម NU’EST សម្តែងបទ “I’m Sorry ” និងបទ “Face” ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ M Countdown ។ នៅក្នុងកម្មវិធីនេះ​ដែរតារាចម្រៀង SE7EN ក៏បានពាំនាំបទ​ចម្រៀង​របស់គេផងដែរ ក្រោម​ចំណង​ជើងថា “Somebody Else” ហើយ​ក្នុង​នោះ​ក៏មានវត្តមានរបស់ក្រុម SHINee ចូលរួម​សម្តែងផង​ដែរ ។

នៅក្នុងកម្មវិធី M Countdown ក្រុម Bingbang ទទួល​បាន​នូវ​កា​រ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់ និង​ការ​សម្តែង​ផ្សេង​ទៀតរួមមាន EXID,miss A,Jhon Park,Tony Ahn  និង Smash , FT Island ,Nine Muses និងក្រុម​ជាច្រើន​ទៀត​ចូលរួមសម្តែង​ ។

សម្រាប់ក្រុម Bingbang នេះ​គឺ​ជាលើក​ទី ២ ហើយ​សម្រាប់​ការទទួលយកពានរង្វាន់​របស់កម្មវិធី M Countdown  វា​ជា​ពេលវេលាតែមួយគត់​តែប៉ុណ្ណោះសម្រាប់ “Fantastic Baby”  ដែលធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ពានរង្វាន់​ទាំងពីរលើក ។

អបអរសាទរ Bingbang ក្នុង​ការ​គ្រង​ម្កុដ ជាមួយនឹង​បទ Fantastic Baby ៕

សូមមើលវីដេអូ ដែល​ជាសកម្មភាពក្នុងកម្មវិធី M Countdown ដូចខាង​ក្រោម ៖

ប្រែសម្រួលដោយៈ បុរសដំណឹង