Lenovo អាច​នឹង​មាន ​Windows ​8 ​tablet ​ដំបូង​គេ​លើ​ទីផ្សារ

ក្រុមហ៊ុន Lenovo អាចនឹងក្លាយទៅជាក្រុមហ៊ុនដំបូងដែលដាក់លក់នូវ Windows 8 tablet នៅលើទីផ្សារ ហើយ​បើ​យោង​តាម​ប្រភពព័ត៌មានដែលទទួលបាន Windows 8 table របស់ Lenovo នឹងមាន​លើ​ទីផ្សារ​​ក្នុង​អំឡុង​ខែ​តុលា​ខាង​មុខ។

យោងតាមគេហទំព័រ The Verge បានឲ្យដឹងថា Lenovo អាចនឹងក្លាយជាទីផ្សារដំបូងដែលដំណើរការ Windows 8 tablet ហើយ​ក្រុមហ៊ុន​នេះនឹងត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនធំៗផ្សេង​ទៀតផងដែរ ដូចជា Dell, HP, Nokia ​និង​ ASUS ។

ប្រភពដដែរមិនបានបញ្ជាក់បន្ថែមពីព័ត៌មាន ហើយខាងក្រុមហ៊ុន Lenovo ក៏មិនមានប្រតិកម្មអ្វីផងដែរ​ចំពោះព័ត៌មាននេះ។

លោកអ្នកប្រហែលជាមិនទាន់ភ្លេចនោះទេ កាលពីថ្ងៃ CES 2012 ក្រុមហ៊ុន Lenovo បានបង្ហាញនូវ tablet មួយ​ដែល​មាន​អេក្រង់​ 13.1 អ៊ីងមានឈ្មោះថា IdeaPad Yoga ដែលដំណើរការនូវប្រព័ន្ធដំណើរការ Windows 8។​ មិន​ដូច​ទៅ​នឹង​ Lenovo​ ទាំងស្រុងនោះទេ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell គឺលោក Michael Dell បាននិយាយថា ​ក្រុមហ៊ុន​នឹង​ដំណើរការ​នូវ​ Windows 8 tablet របស់ខ្លួនក្នុងពេលឆាប់ៗ ប៉ុន្តែគ្រាន់តែមិនបានបញ្ជាក់កាលបរិច្ឆេទ៕

Facebook Notice for EU! You need to login to view and post FB Comments!