តារាហូលីវ៉ូត George Clooney​ ត្រូវចាប់ខ្លួន

យោង​តាម​ប្រភពព័ត៌មានររបស់ គេហទំព័របរទេស Shelterpop បាន​ឲ្យដឹងថា តារាហូលីវូត George Clooney​​ ត្រូវ​បានគេ​ចាប់ខ្លួននៅ​ឯស្ថានទូតសុដង់ នៅក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ កន្លងទៅ កំឡុងពេលដែល​តារារូបនេះធ្វើការតវ៉ាពីវិបត្តនៅ​ក្នុងប្រទេសមួយនេះ ។

ប្រទេស សុដង់ គឺជាប្រទេសមួយដែលម្បូរទៅ​ដោយ ភាពរុំារ៉ៃ ដោយ​សារ​ការប្រើអំពើហិង្សាទៅ លើ ស្រ្តី កុមារ ដែល​ជា​ដើម​ចម​ធ្វើឲ្យ​តារាហូលីវ៉ូតមួយដួង​នេះ ធ្វើការតវ៉ាចំពោះជន​ស្លូត​ត្រង់ទាំងនោះ ដែល​រដ្ឋាភិបាលដាក់​ទារុណកម្មលើ ។

គួរ​បញ្ចាក់ផងដែរថា មក​ទល់នឹង​ពេលនេះ តារាហូលីវ៉ូតមួយដួងនេះ ត្រូវ​បានគេ​ដោះលែង ហើយផាក់ពិន័យជាទឹកប្រាក់ ចំនួន ១០០ ដុល្លារ ៕

សូមមើលវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

ប្រែសម្រួលដោយៈ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!