យុថ្កាទម្ងន់ ៧ តោន ត្រូវបាន​អ្នកនេសាទ ពើបប្រទៈនៅទន្លមេគង្គ

យុថ្កាដែលមានអយុកាល រាប់សិបឆ្នាំមួយទៀត មានទម្ងន់រហូតដល់ ជាង៧តោន ត្រូវបានប្រជា នេសាទប្រទះឃើញ ហើយត្រូវបានអាជ្ញាធរ ស្ទួចចេញពីទន្លេមេគង្គ កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២ទៅ​រក្សាទុកនៅវត្តបុទមសារគរ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ យុថ្កាដែលមានអាយុកាល ចំណាស់ដូចគ្នា ទម្ងន់ជាង ២តោន ត្រូវបានគេស្រង់ចេញពីទន្លេចតុមុខ ហើយយកទៅរក្សាទុក នៅក្នុងវត្តប្រជុំសាគរដូចគ្នាផងដេរ។

ប្រជា​ជន​ដែល​រស់​នៅ ក្នុងតំបន់​ខាងលើបាន​សន្និដ្ឋាន​ចំពោះយុថ្កាទាំងពីរថា យុថ្កានេះប្រហែលជា​មានអាយុ​កាល​ច្រើន​ឆ្នាំ ក្នុងសម័យសង្រ្គាម ឬ មុនសម័យ​សង្រ្គាមទៀត ក៏​មិនដឹង ។

ចំពោះយុថ្កា ទាំង​ពីរ នេះ ត្រូវ​បានឯកឧត្តម កែប ជុតិមា បញ្ជាមិនឲ្យយក​ទៅ កន្លែង​ផ្សេងទេ រងចាំ​ដល់ការសាងសង់សួនច្បារ នឹង​ច្រាំ​ងទន្លរួច​រាល់​ជា​ស្ថាពរ លោកនឹង​យក​ទៅ ដាក់​បង្ហាញ​ឲ្យ​មហាជន​បាន​ដឹង​គ្រប់​ៗ​គ្នា ៕

អត្ថបទៈ បុរសដំណឹង