តារាសម្តែងស្រីជន​ជាតិម៉ាឡេស៊ីទទួលបាន​គ្រឿង ​ឥស្សរិយយសពីប្រធានាធិបតីបារាំង

 

តារាសម្តែង​ស្រី Michelle Yeoh បានទទួលនូវ​គ្រឿង​ឥស្សរិយយស ពី​នាយករដ្ឋ​មន្ត្រី បារាំង កំឡុង​ពេល​ដែល​តារារូប​នេះ ចុះ​ធ្វើការ​គួរសមនៅ​ទីក្រុង ប៉ារីស កាលពីថ្ងៃ​ ពុធ កន្លងទៅ។

 

គ្រឿង​ឥស្សរិយយសនេះ ត្រូវ​បានផ្តល់ឲ្យដោយប្រធានាធិបតី នីកូឡា សាកូស៊ី នៅឯសេតវិមាន Elysee ដែល​ជា​សេតវិមាន​របស់ប្រធានាធិបតី​បច្ចុប្បន្ន នេះ​បើ​យោង​តាម​សេចក្តីថ្លែង​ការណ៍របស់រប​ស់​ស្ថានទូរ​ម៉ាឡេស៊ី កាល​ពីថ្ងៃ សុក្រ កន្លង​ទៅ ។

 

វត្តមានចុះ​ធ្វើការស្វាគមន៍ ភរិយាប្រធានាធិបតី ​Carla Bruni  ,Bernadette Chirac ប្រព័ន្ធ​អតីតប្រធានាធិបតី ​Jacgue Chirac   ក៏​ដូច​ជា អគ្គរាជទូត​របស់ជនជាតិម៉ាឡេស៊ី  Abdul Aziz Zainal។

 

ក្នុងការចុះ​សាកសួរសុខទុក្ខ​លោក ប្រធានាធិបតី សាកកូស៊ី មានបុគ្គល ១១ រូប​ដែល​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស ដែល​មក​ពីពិភពកម្សាន្ត ក្នុង​ពិភពលោក ផ្សេងគ្នា ជាមួយនឹង Legion of Honour ឬ​មួយ​គ្រឿង​ឥស្សរិយយស The Order of Merit

 

ដូ​ចគ្នាផងដែរ ក្នុងនោះ អ្នកដែលទទួលបាននូវគ្រឿង​ឥស្សរិយយសមាន តារាសម្តែងស្រី Yeoh ,អ្នកនិពន្ធ​ជនជាតិ​បារាំង​ Jean Michel Barre ហើយនឹង​អ្នករចនា Jean Claude Jitrois

 

 ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង

ប្រភព៖ Asiancrunch

 

exemplary