លេចចេញនូវរូប Lumia 719

ថ្មីៗមានលេចចេញនូវរូបភាពមួយចំនួនរបស់ទូរស័ព្ទដៃ Nokia Lumia 719 ដែលតាម​ការឲ្យដឹង ទូរស័ព្ទដៃ​ម៉ូដែលនេះ​នឹង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ទីផ្សារ​អាស៊ី និង​អាមេរិក។

ការរចនាឡើងម៉ូដនៃ Lumia 719 ហាក់ដូចជាមិនមានអ្វីប្លែក និយាយរួមពិបាកនឹងនិយាយ ប៉ុន្តែវាមាន​លក្ខណៈ​ស្រដៀង​​នឹង​ Lumia 710។ អ្វីដែលទទួលបាននោះគឺ ម៉ូដែលនេះមានអេក្រង់ 3.7 អ៊ីង ប្រភេទ AMOLED ជា​មួយ​នឹង​បច្ចេកវិទ្យា Clear Black ក្នុងនោះមាននូវកាមេរ៉ា ៥ មេហ្គាភិចសែល ដែលអាច​ថតវីដេអូជាលក្ខណៈ HD ហើយ​ប្រហែល​ជា​នឹង​អាច​ប្រើនូវប្រព័ន្ធដំណើរការ Windows Phone។

ប្រភពព័ត៌មានដដែលបានសង្ឃឹមថា ក្រុមហ៊ុន Nokia នឹងធ្វើការប្រកាសបង្ហាញនូវម៉ូដែលក្នុងថ្ងៃ​ទី ២៨ ខែ​នេះ​នៅ​ប្រទេសចិន​ ដែលជាថ្ងៃក្រុមហ៊ុន Nokia ធ្វើប្រព្រឹត្តិនូវព្រឹត្តិការណ៍មួយឈ្មោះថា “Lumia event”៕

Facebook Notice for EU! You need to login to view and post FB Comments!