India Times ​ប្រាប់​ថា ​គេហទំព័រ ​១១២ ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ត្រូវ​បាន​វាយលុក

គេហទំព័ររដ្ឋាភិបាលជាង ១១២ របស់ប្រទេសឥណ្ឌាត្រូវបានវាយលុកពីសំណាក់ Hacker ក្នុងរយៈពេល ៣ ខែចុងក្រោយ។

បើយោងតាមការឲ្យដឹងពីផ្នែកព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះមាន Hacker ជា​ច្រើន​បាន​វាយ​លុកមកលើបណ្ដាគេហទំព័រក្រសួងរបស់រដ្ឋាភិបាល ដែលក្នុងនោះរួមមានទាំងក្រសួងហិរញ្ញាវត្ថុ ក្រសួងការងារ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ធន់ធានមនុស្ស ផងដែរ។

គេហទំព័រ BSNL ត្រូវបានវាយលុក ៤ ដងក្នុងមួយខែគឺខែធ្នូ ដោយក្រុម Hacker ឈ្មោះ “H4tr!ck” ចំណែក​ឯ បណ្ដាគេហទំព័រ ២២ ទៀត​ត្រូវ​បាន​ពួក​ Hacker បំផ្លាញស្ទើរតែទាំងស្រុង។

មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា បច្ចេកវិទ្យាខាងផ្នែកអាយធីនៅប្រទេសឥណ្ឌាគឺខ្លាំង​គ្រាន់បើដែរ ប៉ុន្តែ​សម្រាប់​គេហទំព័រ​របស់​រដ្ឋាភិបាល​វិញ​គឺ​ប្រព័ន្ធ​ការពារ​ទៅ​លើ​បណ្ដាញ​គេហទំព័រ​ បែប​ជា​ខ្សោយ​ បណ្ដាល​ឲ្យក្រុម Hacker ធ្វើ​ការ​វាយ​លុក​បាន៕

Facebook Notice for EU! You need to login to view and post FB Comments!