បាឡែនឈ្មោល៤ក្បាលបានស្លាប់ដោយ ឈ្មួញរកស៊ីលក់សាច់ខុសច្បាប់នៅខេត្តជាំងស៊ូ

 

បាឡែន ឈ្មោលបួន​ក្បាល​ត្រូវ​បាន​ស្លាប់​នៅលើ​ឆ្នេរខ្សាច់ក្នុ​ទីក្រុង Yangcheng ក្នុងខេត្ត ជីងស៊ូ មូលហេតុ​នៃ​ការស្លាប់​នេះ ដោយសារ​អ្ន​ក​រកស៊ី លក់​សាច់​ក្នុងតំបន់ ។

 

បា​ឡែន​នេះ ត្រូ​វបាន​បញ្ចប់​ជីវិតកាល​ពីថ្ងៃ សុក្រ មុន​ពេល​គេ​យក​វា​ចេញពីតំបន់​ឆ្នេរ ដោយ​កាត់​យក​ផ្នែក​សំខាន់​របស់បាឡែន ដែល​ជា​អំពើមួយខុសច្បាប់ ។

 

បា​ឡែន​ខ្លះ​ ត្រូវ​បាន​ឈ្មួញ​រកស៊ី​លក់​សាច់ កាប់​យក​កន្ទុយ ព្រុយ ដែល​បង្កឲ្យ​ឆ្នេរនៅ​តំបន់ក្នុង​ខេត្តមួយ​នេះ ពោរ​ពេញ​ទៅ ដោយ​ឈាម ។

 

បុរស​អ្នកនេសាទ​ម្នាក់​ធ្វើ​ការស្និដ្ឋានថា ផ្នែក​សំខាន់ៗ ដែល​គេ​កាប់​យក​សាច់​នោះ ប្រហែល​ជា ១០០ គីឡូ​ក្រាម ។

 

បន្ទាប់ពីព័ត៌មានបានចុះផ្សាយ ពី​ជំទង់​បានឡែន​ឈ្មោល​ ៤ ក្បាល ដែលរុំ​ខៃ្សប៊ីឡុង​ការពារ​ ដោយ​ប៉ូលីស​ក្នុងតំបន់ ក្នុងគោលបំណង​ឲ្យបាឡែន​ទាំងនោះ​រស់​ឡើងវិញ ដោយផ្តល់​ជាទឹក​ដើម្បីឲ្យវា​មានសំណើម ។

 

ទោះបី​ជាខិតខំ​ប្រឹងបែ្រង​ជួយសង្រ្គោះ​ពីសំណាក់​ប៉ូលីស​ក្នុងតំបន់ក្តី តែ​ការ​ជួយ​សង្គ្រោះ​នោះ​ចាត់ទុក​ជាអសាបង់ ដោយ​បាឡែន​៤ ក្បាលនោះ​បាន​ស្លាប់​ទៅ ហើយ ។

 

គួរបញ្ជាក់ផងដែរថា​បានឡែន​ដែល​មានប្រវែង ២០ ម៉ែត្រ ហើយ​មានទម្ងន់​រហូតដល់​ទៅ ៣០ តោន ក្នុងបាឡែនមួយ​ក្បាល ៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

ប្រភពៈ maydaily

 

efforts

Facebook Notice for EU! You need to login to view and post FB Comments!