ភ្លើងឆេះព្រៃនៅប្រទេសចិន

ក្រុមអ្នកជួយសង្រ្គោះជាង ២២០០​នាក់ កំពុងតែធ្វើអន្តាគមន៍ចំពោះភ្លើងឆេះព្រៃ អស់រយៈពេល ៣ ថ្ងៃ នៃភាគខាងជើង នៃប្រទេសចិន​។ ស្ថានីយទូរទស្សន៍ CCTV បាននិយាយថា​ ភ្លើងបានបំផ្លាញព្រៃកាល​ពី​ល្ងាចថ្ងៃអាទិត្យ

។ទីបញ្ជាការធ្វើការអន្តាគមន៍ បាននិយាយថា​ ភ្លើងបានឆេះរាលដាលតំបន់ភ្នំដែល​ជា​ក្រុងធំរបស់ Yimen ក្នុងខេត្ត យូណាន​ របស់ប្រទេសចិន​ ។ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជួយ​សង្រ្គោះ​ និងទប់ស្កាត់នូវបញ្ហាភ្លើងឆេះព្រៃនេះ មន្ត្រីនៅក្នុងតំបន់បាននិយាយថា ចំពោះភ្លើងឆេះ​នេះ​គឺ​យើងនៅតែ​មានសង្ឈឹមថាវានឹងឈប់​នៅល្ងាចថ្ងៃអង្គារនេះ ។

ខេត្ត យូណានគឺជាខេត្តមួយដែលទទួលរងនូវវិនាសកម្ម និងភាពរាំងស្ងួតអស់រយៈ​ពេល ៣ ឆ្នាំ  ហើយជាមួយនឹង​ភ្លើងឆេះព្រៃនេះកាន់​តែមានភាពធ្ងន់ធ្ងរ ហើយទឹកប្រើប្រាស់កាន់តែមានភាពហោច​ទៅៗហើយ ​នេះបើ​យោង​តាមស្ថានីយទូរទស្សន៍ CCTV ប្រទេសចិនផ្សព្វ​ផ្សាយ ។៤៧ ភាគរយក្នុងខេត្ត យូណានគឺគ្របដណ្តប់ទៅដោយសារពើរុក្ខជាតិ នេះបើយោងតាមប្រភពព័ត៌មាននៅក្នុងតំបន់ផ្សព្វផ្សាយ ៕

ខាងក្រោមនេះគឺជាវីដេអូឃ្លិបដែលបង្ហាញពីសកម្មភាពអន្តាគមន៍ភ្លើងឆេះព្រៃ ៖

ប្រែសម្រួលដោយ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!