តើ​ធ្វើ​ដូច​ម្តេច​​ទើប​ប្រើ​ប្រាស់​​ស្រោមស្រោម​អនា​ម័យ​ត្រឹម​ត្រូវ​តាម​​ក្បួន​ខ្នាត​?

ស្រោម​អនាម័យ​ គឺ​ជា​វិធី​ការពារ​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​ការ​ពារ​ការ​មាន​ផ្ទៃ​ពោះ ដែល​មាន​​​ប្រសិទ្ធិ​ភាព ៩៨ភាគ​រយ​ ប៉ុន្ដែ​​​លុះ​ត្រា​តែ​អ្នក​ប្រើ​វា​បាន​ត្រឹម​ត្រូវ​។ ក្រុម​អ្នក​ជំនាញ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ខុស​បច្ចេកទេស​ គឺ​នៅ​តែ​កើត​ឡើង ជា​ពិសេស​ ពេលកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពុះ​កញ្ជ្រោល​ខ្លាំង​នៃ​ប្រតិបត្ត​ការ​លើ​ គ្រែ​។

ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ខុស​ក្បួន រួម​មាន​ដូច​ជា​ការ​ពាក់​យឺត​ពេក (ទឹក​កាម​ចេញ​មុន​ពេល​ពាក់) ការ​ដោះ​​ចេញវិញលឿន​ពេក ឬ​ការ​យក​វត្ថុ​ស្រួច​ដើម្បី​ហែក​ស្រោម​ជា​ដើម។

​​ឆ្លង​កាត់​តាម​ការ​ស្រាវ​ជ្រាវ​ស្ដី​ពី​ការ​ពាក់​ស្រោម​អនាម័យ​ខុស​ បច្ចេកទេស​នេះ សង្ឈឹម​ថា​លោក​អ្នក​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ព្រោះ​ថា​ស្រោម​អនាម័យ​នឹង​គ្មាន​​ន័យ​ប្រសិន​បើ​យើង​ប្រើ​វា​ខុស​៕

មិត្ត គេហទំព័រ ដំណឹង​ សង្ឈឹមថាប្រើប្រាស់វាត្រឹមត្រូវ​តាមក្បួនខ្នាត និង​វិធីប្រើប្រាស់​ដែល​គេ​បាន​ប្រាប់ ។