ព្រាប សុវត្តិ​មិនទទួលស្គាល់កូន​ក្នុងផ្ទៃតារាចម្រៀងក្នុងក្រុម

តារា​ចម្រៀង​ដែលគ្រង​តំណែង​សិល្បៈ រយៈ​ពេល មួយទស្សវត្យ ដែល​គ្មានតារា​ប្រុសស្រីមួយណា​អាច​ដណ្តើម​បាននោះ គឺ លោក​ព្រាប សុវត្តិ ដែល​ជាកំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មីហង្សមាស ហើយក៏​ជា​តារាមួយ​ដួង​ស្ថិត​ក្នុង​ដួងចិត្ត​យុវវ័យគ្រប់គ្នាផងដែរ ។

កំពូល​តារា​ចម្រៀង​ដែល​មិនសូ​វមាន​រឿង​អាស្រូវ​ អាច​និយាយបានថា​ជា​រឿង​​អាស្រូវ​តិច​តូចដែល​ប្រភព​សារព័ត៌​មាន​​ជា​ច្រើន​ធ្លាប់ចុះ​មក​ហើយ ថា”ព្រាប​ សុវត្តិ​ស្រលាញ់ភេទ​ដូច​គ្នា” និង “ព្រាប សុវត្តិ​ចាញ់ល្បែង​អស់​រាប់ម៉ឺន​ដុល្លារ” តែ​ប្រភពព័ត៌​មានទាំង​នេះត្រូវបាន កំពួល​តារា​ចម្រៀង​ដួងនេះ​ធ្វើ​ការបដិសេធ និង​ប្រតិកម្មភ្លាមៗ​ចំពោះមន្ទិលពាក្យបរិហារទាំងនេះ ។ ស្របពេលសាងកេរ្តិ៍ឈ្មោះ​អស់​រយៈ​ពេល​ជាង​មួយទស្សវត្យនេះ ព្រាប​ សុវត្តិនៅតែ​ឈរ​នៅលើ​តំណែងកំពូល​តារាង​នៃការគាំទ្រ​របស់​ប្រិយមិត្តទូទាំង​ប្រទេស ដូច​គ្នាផង​ដែរ នា​ពេ​លថ្មីនេះ មាន​ពាក្យចចាមរាមមួយបាន​លើក​ឡើង​ពី​មាត់មួយ​ទៅ​មាត់​មួយថា “ព្រាប សុវត្តិ​ធ្វើឲ្យ​អ្នកចម្រៀង​ស្រី​ក្នុងផលិតជាមួយគ្នាមានកូន ហើយ​មិន​ព្រមទទួល​ខុសត្រូវលើ​កូន​ក្នុងផ្ទៃ​របស់នាង” ។ ប្រភពព័ត៌មានដដែលៗ​នៅ​តែ​លើក​ឡើង និយាយពី​កូន​ ដែល​នៅក្នុងផ្ទៃរបស់តារាស្រី​ល្បីឈ្មោះម្នាក់ក្នុងដំបូលរួម​គ្នា ថា ព្រាប សុវត្តិ មិន​មែន​ជា​ប្រុសទេ ធ្វើឲ្យ​គេ​មានផ្ទៃ​ពោះ​ហើយ តែ​បែរ​ជាមិនទួលខុសត្រូវ ហើយ​ប្រភព​នេះ​ដែរមិនជឿ​ថា​តារា​ដែល​មានភាពល្បា​ញ​ល្បីរូបនេះ​ហាន​ធ្វើរឿង​ ដែល​ខុស​កន្លង​ប្រពៃណីដូច្នេះ​សោះ រួម​រស់ជាមួយគ្នាដោយ​មិន​ទាន​រៀប​ការហើយ ដល់​ថ្នាក់មានកូនទៀតផង ។ប្រភពព័ត៌មានដូចគ្នា​ដដែលបាននិយាយថា “កូន​នៅក្នុងផ្ទៃ​តារា​ស្រីល្បីឈ្មោះ​ក្នុងដំបូលជាមួយ​គ្នានេះ ត្រូវ​បានព្រាប សុវត្តិ​ធ្វើឲ្យរលូតបាត់បង់ជីវិតពី​លើ​លោក​នេះ​ហើយ” ។​ចំណែក​តារា​ស្រីក្នុងដំបូល​ជាមួយគ្នានេះ ត្រូវ​បានបាត់បងស្មារតី អាចនិយាយបានថា វិកល​ចរិកត្រូវ​បានយកទៅ​រក្សាព្យាបាលនៅក្នុងពេទ្យវិកលចរិកមួយ​កន្លែង​នៅ​ក្នុងរាជ​ធានីភ្នំ​ពេញ ។​ប្រភពព័ត៌​មានមួយ​ទៀតបានបង្ហើបប្រាប់ ដំណឹង ថាមូលហេតុ​ដែល​ ព្រាប សុវត្តិ មិន​ព្រម​ទទួល​ស្គាល់​នោះ ដោយ​សារ​ជីវិត​សង្សារ​របស់​អ្នកទាំង​ពីរ​ត្រូវ​បាន​បញ្ចប់ អាចនិយាយ​​បាន​ថា អស់និស្ស័យក្នុងន័យ​សង្សារ ដែល​ជា​ដើម​ចម​បង្ខំ​ចិត្ត​បែក តែ​នៅពេល​ដែល​ ព្រាប សុវត្តិ​ បែក​ពីនាង​ព្រាប សុវត្តិ​មិន​ដឹង​ថា នាង​មានកូន​នោះ​ទេ ដោយមូលហេតុ​នាង​មិន​បាន​ប្រាប់ដល់លោក ។

រំលឹក​មកដល់​ចំណុច​ និង​សំដី​សំដៅ​ប្រភពព័ត៌មានទាំងនេះ គេហទំព័រ ដំណឹង ព្យាយាម​រកដំណោះ​ស្រាយ នូវមន្ទិលនេះតែ​អ្វីទាំងនេះ តារា​ចម្រៀង​ព្រាប សុវត្តិ មិន​បាន​ដោះ​ស្រាយ​ទេ តែ​ត្រូវ​បាន​ដោះ​ស្រាយ​តាមរយៈ ឈុតចម្រៀង “ចាំបង​មានថ្មី ចាំបែក​ពីអូន” និង​”បែក​ពីអូន​មិន​មែន​បង​មានថ្មី” ៕

សូម​មើល VCD Karaoke ដូ​ចខាង​ក្រោម ៖

ដោយ​៖ បុរស​ដំណឹង