ទូរស័ព្ទដៃ ​N9 ​អាច​ប្រើ ​ICS ​បាន

មានប្រព័ត៌មានមួយបានបញ្ជាក់ប្រាប់ថា ទូរស័ព្ទដៃ Nokia N9 អាចប្រើនូវប្រព័ន្ធដំណើរការ Ice Cream Sandwich ដែល​ជា​ជំនាន់​នៃ​ដំណើរ​​ការ​​ចុង​​ក្រោយ​របស់​ Android OS។

NITDroid បានធ្វើការសាកល្បងទៅលើការបញ្ចូលដំណើរកា ICS ទៅលើ Nokia N9 ដោយប្រើនូវគម្រោង​មួយមានឈ្មោះថា “Project Mayhem”។ ត្បិតតែ Nokia N9 អាចប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 4.0 ICS បានក៏ពិតមែន ប៉ុន្តែតាមការឲ្យដឹងបានបញ្ជាក់ថា ការសាកល្បងក្នុងការប្រើប្រាស់នេះនៅមិនទាន់ចប់ ១០០% នេះទេ។

មុខងារមួយចំនួនពេលដែលដំឡើង Android 4.0 ICS ត្រូវបានដំណើរការ ប៉ុន្តែមានមុខងារមួយចំនួនទៀត​ដំណើរការមិនទាន់ស្រួល រងចាំការសាកល្បងបន្ថែម៕

Facebook Notice for EU! You need to login to view and post FB Comments!