T-Mobile ​កាត់​បន្ថយ​បុគ្គលិក ​និង​បិទ ​Call Centers

យោងតាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រ Reuters បានឲ្យដឹងថា ក្រុមហ៊ុន T-Mobile USA បានកាត់បន្ថយនូវបុគ្គលិកចំនួន 1,900 នាក់​ គឺស្មើនឹង ៥ ភាគរយនៃបុគ្គលិកសរុប ដែលនៅក្នុងរួមមាន Call Centers ចំនួន ៧ កន្លែងដែលត្រូវបិទ។

Call Centers ចំនួនទាំង ៧ កន្លែងនោះគឺមានបុគ្គលិកសរុបចំនួន 3,300 នាក់​ ក្រៅពីបុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​នៅ​ត្រូវ​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ Call Centers ផ្សេង។ សម្រាប់មូលហេតុដែលក្រុមហ៊ុន បញ្ឈប់នូវបុគ្គលិកនោះ ខាង​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ឲ្យ​ច្បាស់​លាស់​នោះ​ទេ​ ដោយគ្រាន់តែនិយាយ​បណ្ដា Call Centers ដែលត្រូវបិទនោះគឺមិនសូវមានអតិថិជន ចំណែកនៅកន្លែងផ្សេងមានអថិតិជនច្រើន​ដូច្នេះ​ក្រុមហ៊ុនក៏សម្រេចចិត្តបិទតែម្តងទៅ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Call Centers ទាំង ៧ នឹងត្រូវបិទនៅក្នុងអំឡុងពេល ៣ ខែបន្ទាប់ពី ចេញនូវសេចក្តីប្រកាសនេះ។ បុគ្គលិក​ដែល​ត្រូវ​បញ្ឈប់ ក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភ និងសេវាកម្មសុខភាពចំនួន ២ ខែ៕

Facebook Notice for EU! You need to login to view and post FB Comments!