ហេតុ​អ្វី​បាន​ជា ​Angry ​Birds ​Space ​មិន​អាច​លេង​លើ ​WP7

មានប្រភពព័ត៌មានជាច្រើនបាននិយាយថាហេតុអ្វីបានជា Angry Birds Space មិនអាចលេងនៅលើប្រព័ន្ធដំណើរការ Windows Phone 7?​​​

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ លោក Mikael Hed ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rovio បានថ្លែងកាលពីថ្ងៃសុក្រកន្លងទៅថា “យើងកំពុងតែធ្វើការជាមួយនឹង Angry Birds Space សម្រាប់ Windows Phone 7”​ មិនដូចនូវអ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​បាន​ចុះ​ផ្សាយ​នោះទេ ដោយគ្រាន់តែ កាលកំណត់នៃថ្ងៃ Angry Birds Space ចេញសម្រាប់ Windows Phone 7 នៅមិនទាន់បានកំណត់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២២ មីនា ក្រុមហ៊ុន Rovio បានចេញនូវហ្គេម Angry Birds Space សម្រាប់ប្រព័ន្ធដំណើរការ iOS, Android OS, Windows និង Mac OS X៕