ប្រទះឃើញមាន់ជើង ៤ នៅចិន

មានភាព​ភ្ងាក់ផ្អើល​មួយ​នៅ ទីក្រុង Chengsha ក្នុងខេត្ត ហ៊ួណាន មាន​ភាពភ្ញាក់ផ្អើលចំពោះ​មាន់​ជើង​បួន ។​ដែ​ល​ជើង​ ២ ខុស​បន្ថែម​នៅ​ផ្នែក​គូថ​ ដែល​មើល​ទៅខុស​ពីមាន់​ធម្មតា ។

អ្នកជិត​ខាង​របស់ស្រ្តី ដែល​បាន​ទិញ​មាន់​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះបាននិយាយថា “ស្រ្តីរូបនោះ គាត់​មិនញុំាមាន់នោះទេ ហើយមានគម្រោង​នឹងយកមាន់នេះ​យក​ទៅបោះ​ចោល ហើយក៏​មិនដឹងថា​គាត់ទិ​ញ​មាន់នេះ មក​ពីណា​នោះ​ដែរ ដែល​មើល​ទៅគួរ​ឲ្យ​ខ្ពើម មិនគួរញុំា ហើយ​ជា​លើក​ទីមួយហើយដែល​គាត់​បាន​ឃើញ​មាន់ប្រភេទនេះ មើល​ទៅគួរ​ឲ្យភ្ញាក់ផ្អើល​ណាស់ ក្នុងមួយ​ជីវិតរបស់ខ្ញុំ” ។

អ្នកលេង​នៅបណ្តាញ​អនឡាញបាននិយាយថា​ “មិន​គួរឲ្យញុំា ហើយគួរឲ្យខ្ពើម” ៕

ប្រែសម្រួលដោយៈ បុរស​ដំណឹង