Sherlock មាន​អ្នក​ចូលមើលចំនួន ១ លាននាក់​ក្នុងមួយ​ថ្ងៃ

បទចម្រៀង​របស់ក្រុម​ SHINee ដែល​មានចំណង​ជើង​ថា “Sherlock” ត្រូវ​បាន​ថត​ចប់សព្វគ្រប់នៅ​ថ្ងៃទី ២២  និង​មានអ្នក​ចូលរួម​ទស្សនាក្នុងមួយ​ថ្ងៃ ចំនួន ១ លាន នាក់ ។

ចំណែកនៅ​ម៉ោង ៥ និង​ ៣០​នាទី ក្នុងថ្ងៃទី ២៤ នេះ នៅឯ KST ចំនួន​អ្នកចូល ទស្សនាកើន​ឡើង ដល់ ១.៦ លាន​នាក់ ដែល​ជា​វីដេអូចម្រៀងមាន​ប្រជាប្រិយ​ភាពនៅ កូរ៉េ និងតំបន់អាស៊ី  អឺរ៉ុប  និង​អាមេរិកប៉ែក​ខាង និង​មានចំនួន​ច្រើន​ជាង​នេះ ទៀត ។

ចំពោះការថត​បទ នេះ ដែរត្រូវ​បាន​បញ្ចប់មុនកាលកំណត់នៅខែ មីនា នៅឯ Namyag –ju ដែល​ដឹកនាំ​ដោយ ​Cho Soohyun ដែល​ទទួលខុសត្រូវ​ក្នុងការដឹកនាំ បទ”Ring Ding Dong ” របស់​ SHINee និង​ TVXQ តាមរយៈបទ “Mirotic” ។

សម្រាប់​ក្បាច់​រាំ​នៅក្នុងចម្រៀង​នីមួយៗ ដែល​ជា​ក្បាច់រាំ​ល្អ​ឥតខ្ជោះ និង​មាន​ភាព​រស់​រវើក ដែល​បង្កើត​​ឡើង​ដោយ តារា​ល្បី​ឈ្មោះ​របស់ពិភពលោក Tony Tesa  ៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!