Alexander Lee Eusebio​​ កូន​កាត់បីសាសន៍​វិល​ចូលសិល្បៈ​វិញហើយ

តារាចម្រៀង​កូន​កាត់ ៣ សាសន៍ កូរ៉េ ចិន និង​ព័រទុយហ្គាល Alexander Lee Eusebio បាន​វិល​ចូលសិល្បៈ​វិញ​បន្ទាប់ពីមាត់​មុខ​លើ​សង្វៀនសិល្បៈមួយរយៈ​ ការវិលចូលវិញ​បាន​នាំ​នូវ​អ្វី ដែល​ប្លែក​និង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​បាន​ការ​ភ្ញាក់​ផ្អើលជា​ពន់​ពេក ។

កាល​ពី​ថ្ងៃទី ២៤ ម្សិលមិញ  តារាចម្រៀ Xander បាន​ជួ​ប​ធ្វើ​ការ​សំណេះ​សំណាល​ជាមួយនឹង Est Asia Fan Club របស់​គាត់ នៅ វេលាម៉ោង ១០ ដែល​ជា​ម៉ោង​ក្នុង​ស្រុក ម៉ា​ឡេ​ស៊ី និង ត្រូវជាម៉ោង ១១ នៅ យប់​ប្រទេស​កូរ៉េ ​។ ចំណែក​នៅលើគេហទំព័រមួយ​ក្នុង​ស្រុកកូរ៉េ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដណ្តើម​គ្នា លេង​ឆាត​ជាមួយនឹង Xander តារាកូន​កាត់បី សាសន៍​ដូច​គ្នា​ផងដែរ ។

ដូច្នេះ​លោក​អ្នក​អាច​ទស្សនា​វី​ដេអូ​ដូច​ខាង​ក្រោមនេះ ៖

ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង