Anna Tsuchiya​ សប្បាយ​ចិត្ត​បាន​បញ្ចូល​សំ​ឡេងឲ្យ​ Rhianna ជា​ភាសា​ជប៉ុន

តារា​ចម្រៀង​ និង​សម្តែង Anna Tsuchiya  ស្ថិត​ក្នុងវ័យ ២៨ ឆ្នាំ​បាន​និ​យាយថា   នាង​មាន​ការ​រំភើប​ណាស់ចំពោះ ​ដែល​បាន​បញ្ចូលសម្លេងឲ្យ​តារាក្នុងវ័យ ២៤ ឆ្នាំ​ នោះ​គឺ​នាង  Rhianna  ក្នុង​សាច់រឿង​ថ្មី ដែល​ត្រូវ​បក​ប្រែ​ និង​បញ្ចូល​សម្លេង​ជា​ភាសាជប៉ុន នោះ​គឺ​រឿង “Battleship” ដែល​ដឹកនាំ​សម្តែងដោយ Peter Berg ។

សម្រាប់​វីរកថា​ដែល​នាងត្រូវ​បញ្ចូលនោះ គឺ ស្ថិត​នៅ​ចន្លោះ កង​កម្លាំង​បរទេស និង កង​កម្លាំង​ដែល​ឈរ​ជើង​នៅ Pearl Harbor  ដោយ​ Rhianna  បានបញ្ជា នូវទាហាន និងប្រើ​ប្រាស់​អាវុធ​ពិសេស នោះ​គឺ Cora Rakies ។

Tsuchiya បាន​និយាយថា នាង​គឺ​ជា​អ្នក​ដែល​ធ្លាប់​គាំទ្រ​ដល់​តារា​ចម្រៀង Rhianna  ហើយ​លួច​យក​ស្តាយ៍​ខ្លះៗ នៅ​ពេល​ដែលនាងខ្ញុំ​សម្តែង ដែល​មើល​ទៅ មាន​ការ​ងាយ​ស្រួល​សម្រាប់​ការងារ​សម្តែង​របស់ខ្ញុំ​នៅខាងក្រៅ ដែល​ក្តី​ប្រាថ្នាធ្វើ​ឲ្យ​ការងារ​របស់ខ្ញុំ​ដើរ​រលូន ។

នាង​បាន​បន្តនៅ​ក្តី​ប្រាថ្នា​របស់នាង​ចំពោះ​ការ​ធ្វើខ្សែ​ភាពយន្ត​ និង​ដើរ​តួ​ជា​តារា​ហូលីវូត ប៉ុន្តែ​មិនដឹង​ថា​ភាសាអង់គ្លេស​របស់ខ្ញុំ​អាច​ទៅរួច​ដែរ​ឬទេ ? ប្រសិន​ជា​អាច ខ្ញុំ​នឹង​ដើរ​តួ​ជា​អ្នក​វាយ​ប្រហារ​ កាប់​ចាក់៕

ប្រែ​សម្រួលដោយៈ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!