E-Girl និយាយ​ពីការ​ចេញនូវ​វ៉ុល​ទី ២

យោ​ង​​តាម​គេហ​ទំព័រ​របស់​ប្រទេសជប៉ុនមួយ​បានឲ្យ​ដឹងថា ​នេះ​ជា​លើក​ទី ២​ហើយក្រុម​តារា​ចម្រៀង​ស្រីហ៊ិបហប​ របស់​កូរ៉េ​ នោះ​គឺ ក្រុម E-Girls ​ដែល​បាន​ជ្រើសរើស​យក​បទ ចម្រៀង​ថ្មី​របស់​ក្រុ​ម​ពួក​គេ ​ដែល​នឹង​ឃោសនា​នៅ​ស្ថានីយ៍​ទូរទស្សន៍ របស់ Samantha Thavasa ក្នុងកម្មវិធី Gold&Travel ​ដែល​នឹង​ត្រូវ​សម្តែង​ជាមួយនឹង​តារា​ម៉ូ​ដែល​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​នោះគឺនាង Yuri Ebihara ។

E-Girl គឺ​ជា​ក្រុម​របស់ប្អូន​ស្រី EXILE នេះ​គឺ​ជា​ចម្រៀង​លើក​ទី ២​ របស់ក្រុម​នាង ក្រោម​ចំណង​ជើងថា “one two three” ដែល​នឹង​ធ្វើការ​ផ្សព្វផ្សាយជាមួយនឹង Ebi Chan ក្នុងវ័យ ៣២ ឆ្នាំ ​តាមរយៈ​ចម្រៀង​នេះ​ដែរ​នឹង​បង្ហាញនៅថ្ងៃ ទី ១៥ ខែ មេសា ខាង​មុខ ។

សម្រាប់ ក្រុម E-Girl ពួក​គេ​ផ្សារ​ភ្ជាប់​ជាមួយនឹង “Dream””Happiness” និង “ Flower” ៕

ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង