អា​មេ​រិក​ស្នើ​​ឈ្មោះ​​បេក្ខ​ជន​​ដើម​​កំណើត​​កូរ៉េ​​សម្រាប់​តំណែង​​ប្រធាន​​ធនាគារ​​ពិភព​លោក​

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា​បាន​ស្នើ​ឈ្មោះ​លោក​ ជីម យុង គីម (Jim Yong Kim)​ ប្រធាន​មាន​ដើម​កំណើត​កូរ៉េ​នៃ​មហាវិទ្យាល័យ​ ដាត​មោទ Dartmouth ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ជំនួស​លោក​ រ៉ូប៊ីត ហ្សូលីក

(Robert Zoellick) ដែល​បាន​ប្រកាស​អំពី​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ចាប់​តាំង​ពី​ដំណាច់​ខែ​ មិថុនា។ នេះ​ជា​ការ​ភ្ញាក់​ផ្អើល​មួយ នៅ​ពេល​ជនជាតិ​អាមេរិកាំង​ម្នាក់​តែងតែ​កាន់​តំណែង​ជា​ប្រធាន​ធានាគារ​ ពិភពលោក​។

លោក ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក Kim ​មាន​គុណវុឌ្ឍិ​​ល្អ មាន​​ការ​ពិសោធន៍​សាកល​ដោយ​ពិត​ប្រាកដ ដែល​បាន​ធ្វើការ​ពី​ទ្វីប​អាស៊ី​ ទៅ​ដល់​ទ្វីប​អាហ្វ្រ៊ិក​ ដល់​ទ្វីប​អាមេរិក​ ពី​រដ្ឋធានី​ដល់​ភូមិ​តូចតាច។ ហើយ​នេះជា​និម្មិតរូប​មួយ​នៃ​ភាព​ប្លែកៗ​គ្នា​របស់​ប្រជារាស្ត្រ​អាមេរិកាំង ជាមួយ​នឹង​ជំនាញ​ទូលំទូលាយ​ខាង​ការ​ថែរក្សាសុខភាព​នៅ​ទូទាំង​ពិភពលោក។ ​លោក​ប្រធានាធិបតី​បាន​បន្ត​មាន​ប្រសាសន៍​ថា​លោក​ជា​ឧទាហរណ៍​មួយ​នៃ​ភាព​ ប្លែក​គ្នាដ៏​ធំ​នៃ​ប្រទេស​របស់​យើង និង​ការ​ពិត​ជាក់​ស្ដែង​ដែល​ថា​​នរណា​ក៏​អាច​សម្រេច​បំណង​បាន​ដែរ​ដរាប​ណា​ គេ​ធ្វើការ​ច្រើន​និង​ជួយ​អ្នក​ឯ​ទៀត៕

ដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!