លោក អូបាម៉ា និង លោក លី បង្ហាញ​​រណ​សិរ្ស​​រួប​រួម​​ប្រឆាំង​​ទៅ​​នឹង​​ការ​​បៀត​​បៀន​​ជា​​យ​ថា​ហេតុ​​ដោយ​​នុយ​​ក្លេ​អ៊ែរ​​ពី​​កូ​រ៉េ​ខាង​ជើង​

ប្រធានាធិបតី​សរដ្ឋ​អាមេរក លោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុង បាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង សេអ៊ូល កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមញនេះ ហើយ បាន​បង្ហាញ​រណសិរ្ស​រួបរួម​មួយ ដើម្បី​ប្រឆាំង​ការ​គម្រាម​ណា​មួយ​ពី​ប្រទេស​កូរ៉េខាងជើង។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មូយ​នៅ​ក្រោយ​កិច្ច​ប្រជុំ លោក អូបាម៉ា មាន​ប្រសាសន៍​ថា កូរ៉េខាងជើង​នឹង​មិន​សម្រេច​បាន​អ្វី​សោះ ដោយ​ការ​គម្រាម ហើយ​លោក​ថ្លែង​ថា ប្រទេស​កូរ៉េខាងជើង​នឹង​ធ្លាក់​ជ្រៅ​ចូល​ទៅ​ក្នុង​ភាព​ឯកោ បើ​កាល​ណា​ខ្លួន​អនុវត្ដ​ការ​បាញ់​បង្ហោះ​គ្រាប់​រុកកែត​នៅ​ខែ​ក្រោយ។

លោក លី ម៉្យុង បាក់ យល់​ស្រប​ពី​អ្វី​ដែល​ហៅថា ការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​នោះ ជា​ការ​ញុះញង់ ដែល​គម្រាម​មក​លើ​សន្ដិសុខ​សកល ហើយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អ.ស.ប និង​កិច្ច​ព្រមព្រាង​មួយ​ជាមួយ​នឹង​សហរដ្ឋអាមេរក៕

ដោយៈ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!