បាន​គី​មូន​ស្នើ​កូរ៉េ​ខាង​ជើង​ឲ្យ​ពិចា​រ​ណា​ឡើង​វិញ​ពី​ការ​បង្ហោះ​ផ្កាយ​រណប​វិទ្យា​សាស្រ្ត​

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន គី​មូន ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោកលី យុង ប៉ាក់ (Lee Myung-bak) កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​សុំ​​កូរ៉េខាង​ជើង​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី ​ផែនការ​ដែល​ខ្លួន​បាន​ប្រកាស​ថា​នឹង​បង្ហោះ​អ្វី​ដែល​ហោ​ថា​ «ផ្កាយ​រណប​វិទ្យាសាស្ត្រ​អនុវត្ត» ​នៅ​ខែ​ក្រោយ។​

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​បាន​និយាយ​ថា​ លោក​បាន គីមូន​ បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាងឱ្យ​ធ្វើ​តាម​ឱ្យ​បាន​ពេញ​លេញ​នូវ​ សេចក្តី​សម្រេច​ចិត្ត​ដែល​មាន​ពាក់​ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​ សន្តិសុខអង្គការ​សហប្រជាជាតិ ​ជាពិសេស​សេចក្តី​សម្រេចចិត្ត​ដែល​ហាម​ប្រាម​ «ការ​បង្ហោះ​ដែល​ប្រើប្រាស់​បច្ចេកទេសកាំជ្រួច​ផ្លោង»។ ​លោក​ក៏​បាន​សុំ​ដល់​កូរ៉េខាង​ជើង​ដែរ​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី​សេចក្តី​ សម្រេច​របស់​ខ្លួន ​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន​ ក្នុង​ការ​ទប់​ចិត្ត​មិន​បង្ហោះ​កាំ្រជ្រួច​មីស៊ីល ​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ៕

ដោយៈ បុរស​ដំណឹង