Lady Gaga ប្រគុំតន្ត្រីនៅតែប៉ិ នៅថ្ងៃ​ទី ១៧ មេ​សា

បន្ទាប់ពីសេចក្តីប្រកាសមួយ​ថា​ Lady Gaga និង​មក​ធ្វើ​ Concert នៅ​ទីក្រុង Taipei នៅថ្ងៃទី ១៧ ខែ មេសា​ខាងមុខ នេះ​ អ្នកគាំទ្រ​ជា​ច្រើនបាន​តម្រង់ជួរគ្នានៅផ្នែក​ខាងក្រៅពហុកីឡាដ្ឋានជាតិ​​​ NTU ដោយរងចាំទិញសំបុត្រចូលទស្សនា កាលពីថ្ងៃទី ១៩ ខែ មីនា កន្លងទៅថ្មីៗនេះ ។

ក្នុងនោះដែរ​មានអ្នខ្លះរៀបចំជាកៅអី និងអាហារ​ត្រៀមចាំ​ទិញសំបុត្រ ដើម្បីបានជួរទី ១ ឬជួរមុខគេ។

អ្នករៀបចំលក់សំបុត្រក្នុងកម្មវិធីនេះ​បាននិយាយថា ៩០ ភាគរយ​នៃសំបុត្រត្រូវបានលក់ចេញ កាលពីព្រឹកថ្ងៃ សៅរ៍ ។

តម្លៃសំបុត្រ​ដែលលក់ចេញហើយថ្លៃជាងគេគឺតម្លៃ ១២៨០០ NT$ និងតម្លៃក្រោម គឺ ៦៨០០​ NT$ ៕

ប្រែសម្រួលដោយ ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!