បារំាង​បាន​បាញ់​សម្លាប់​ជន​​សង្ស័យ​សម្លាប់​មនុស្ស​៧​នាក់

ជន​ជាប់​សង្ស័យ​ឈ្មោះ មូហាមីត មឺរ៉ាហ អាយុ​២៣​ឆ្នាំ ដែល​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​៧​នាក់​នៅ​ទី​ក្រុង​ ទូលូស្ស​ នៅ​ភាគ​ខាង​ត្បូងប្រទេស​បារាំង​ បាន​បាត់​បង់​ជីវិត​ បន្ទាប់​ពី​កង​​កុម៉្មង់ដូ​ បារាំង​បាន​វាយ​លុក​ចូល​ទៅ​ក្នុង​ផ្ទះ​ល្វែង​របស់​ជន​នេះ។

លោក​ ហ្វ្រាងកូ មូលីន រដ្ឋអាជ្ញា​បារាំង​ថ្លែង​ថា លោក មឺរ៉ាហ បាន​ត្រូវ​គ្រាប់​ចំ​ក្បាល​ស្លាប់​នៅ​លើ​ដី​ ដោយ​សារ​កាំភ្លើង​របស់​ប៉ូលីស នៅ​ពេល​លោក​លោត​ចេញ​តាម​បង្អួច​ ដៃ​កាន់​កាំភ្លើង​ ហើយ​នៅ​តែ​បាញ់​ជា​បន្ត។ លោក Claude Gueant​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ប៉ូលីស​បាន​ទទួល​ពាក្យ​បញ្ជា​ឲ្យ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់​ ខ្លួន​ជន​ជាប់​សង្ស័យ​ឲ្យ​នៅ​រស់​ជីវិត ហើយ​ឲ្យ​បាញ់​តែ​ក្នុង​ករណី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប៉ូលីស​បាន​បាញ់​ត​ទៅ​វិញ​ដើម្បី​ការពារ​ខ្លួន នៅ​ពេល​ជន​ជាប់​សង្ស័យ​បាន​ធ្វើ​ការ​បាញ់​យ៉ាង​ខ្លាំង​ពី​បន្ទប់​ទឹក ដែល​បង្កឲ្យប៉ូលីស​ពីរ​នាក់​ត្រូវ​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារនេះ៕

ដោយ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!