កាលពីសប្តាហ៍មុន លោក Xing Libin ដែលជាប្រធានរ៉ែធ្យូងថ្ម បានរៀបចំនូវពិធីមង្គលការកូនស្រីរបស់លោក នៅក្នុងសណ្ឋាគារលំដាប់ល្អប្រណីត Ritz-Cartlon Hotel ក្នុងក្រុង Sanya ភាគខាងត្បូងនៃប្រទេសចិន។ ក្នុងពិធីមង្គលការនេះត្រូវបានចូលរួមដោយអ្នកល្បីៗ និងតារាល្បីៗ រួមនឹងក្រុមគ្រួសារ មិត្តភ័ក្តជាច្រើន ហើយមង្គលការនេះត្រូវបានចំណាយថវិកាអស់ប្រមាណជា ១១ លានដុល្លារអាមេរិក ក្នុងនោះមានរថយន្តម៉ាក Ferrai ចំនួន ៦ គ្រឿងសម្រាប់ដឹកកូនក្រមុំ៕