យោងតាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រ The Verge បានឲ្យដឹងថា កម្មវិធី Microsoft Messenger បានធ្វើការ Block ទៅលើ Links របស់ The Pirate Bay ។

សម្រាប់អ្នកប្រើប្រាស់នូវ Microsoft Messenger មានមួយចំនួនបានដឹងពីព័ត៌មាន និងមួយចំនួនទៀតក៏មិនបានដឹងថាដែរ។ ជាធម្មតានៅពេលដែលលោកអ្នកប្រើប្រាស់នូវ Microsoft Messenger សម្រាប់ធ្វើការទំនាក់ទំនងគ្នា លោកអ្នកតែងតែផ្ញើនូវអក្សរ ឬ links អ្វីមួយសម្រាប់ចែករំលែក ប៉ុន្តែមានអ្នកប្រើប្រាស់បានរាយការណ៍ប្រាប់ប្រភពខាងលើថា នៅពេលដែលគាត់ព្យាយាមវាយនូវ links របស់ The Pirate Bay ក្នុងកម្មវិធី Microsoft Messenger ពេលនោះកម្មវិធីនឹងធ្វើការឆ្លើយបតវិញភ្លាម ដោយសរសេរថា “the link you tried to send was blocked because it was reported as unsafe.”។ សម្រាប់ព័ត៌មាននេះផងដែរ នៅមិនទាន់មានប្រភពឆ្លើយតបពីខាងក្រុមហ៊ុន Microsoft នោះទេ៕