សាន​ ផានិត​ រៀប​ការ​មែនឬ?

ម្ចាស់បទ “ទូរស័ព្ទ​ប្រាប់ផង” សាន​ ផានិតដែល​កំពុង​​តែ​ជ្រោងនូវ​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​បន្ទាប់​ពីថម​ថយ​ប្រជាប្រិយ​ភាព ដែល​មហា​ជន​ជា​ច្រើ​ន​បាន​គិតថា​ ម្ចាស់​បទនេះ ប្រហែល​ជា​ឈប់​ពី​សិល្បៈ​ហើយ ព្រោះ​ខាន​ឃើញ​តារា​រូប​នេះ​ចេញ​វ៉ុល​ផ្ទាល់​ខ្លួន​ និង​ខាន​ឃើញ​លើ​ឆាកប្រគុំ​តន្ត្រី​នានា ។

សា​ន ផានិត ស្រប​ពេលបាត់​ខ្លួន​លើ​វេទិកាសង្វៀន​សិល្បៈ​មួយរយៈ​ដែល​គេ​គិតថា តារារូប​នេះ​ឈប់​ហើយ​ នោះ​ស្រប​ពេល​នោះ​ដែ​រ​ក៏​មាន​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ថា “សាន​ ផានិត​ ចូល​គ្រប់​គ្រង​នៅ​ក្នុងផលិត​កម្ម KH”​​​​  ដែល​ជា​ជម្រក​ចាស់​ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​ល្បី​ឈ្មោះ កាល​ពី​ ១០ ឆ្នាំមុន។​មាន​មហាជន​គ្រប់​មជ្ឈដ្ឋានគិត​ ហើយ​សាក​សួរ​គ្នាថា “សាន ផានិត​អាច​ល្បី​ដូច​មុនទេក្នុង​ការវិលមក​រក​ចំណុចចាស់ ដែល​ជាប្រភពមួយ​ឲ្យ​សាន​ ផានិត​ ឈរ​ជើង​ដល់បច្ចុប្បន្ន” ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី​ជម្រកចាស់​របស់សាន ផានិត មាន​មតិ​ដោយ​ឡែក​មួយទៀ​ត​និយាយថា “មាន​តារា​ប្រុសស្រី​ជាច្រើន​ក្នុងវ័យ​ស្រករ​ក្រោយ​ដែល​មាន​សមត្ថភាព នឹង​ទឹក​ដម​សម្លេង​មិន​ចាញ់​សាន​ ផានិត​ ហើយ​អ្នកខ្លះ​លើស​សាន​ ផានិត ហើយ​ម្យ៉ាងវីញ​ទៀត សាន​ ផានិត​រៀង​ជ្រើ​បន្តិច​ហើយ មិន​ដូ​ច១០ ឆ្នាំ​មុនទេ” ។មតិ​ដែល​បាន​បន្ត​ទៀត​ថា ស្រួល​មិន​ស្រួល​បើ​យក​សាច់ការ ប្រឡង​ដាក់ពិន្ទុ​ឲ្យ​ម៉តចត់​សាន ផានិត​​ អាចនឹង​ចាញ់​ការថា​បាន ។​

ស្រប​ពេល​ដែល​ក្លាយ​ជា​ នាយក​គ្រប់​គ្រង​ផលិត​កម្ម KH សាន​ ផានិត​មិន​ទាន់​បាន​ធ្វើ​ឲ្យ​អ្វី​ឲ្យ​ផ្អើល​ដល់​មហាជន​នោះទេក្នុងការផលិត​បទ​ចម្រៀងនោះ តែ​មានរឿង​រ៉ាវ​ដែល​ធ្វើឲ្យ​សាន​ ផានិត​ថ្មីនោះ​គឺ មហា​ជន​​ជា​ច្រើន​បានឆ្ងល់ថា “សាន​ ផានិត​ រៀប​ការ​មែនឬ?” ដោយ​និយាយ​ត​ពីមាត់​មួយ​ទៅ​មាត់​មួយ ហើយ​ឆ្ងល់ថា តារា​ដែល​បាត់​បង់​ស្នេហ៍​ជា​ពី​ បី​លើក​មក​នេះ រួម​មាន​គូរស្នេហ៍ចាស់ ឌុច សុភា​ បន្ទាប់​មក​ទៀត​គឺ កែវ​ និសា ដែល​ល្បី​ថា​រួម​រស់​ក្នុង​ដំបូល​ជាមួយ​គ្មា​នោះ តែ​ត្រូវ​បាន​បែក​បាក់ទៅ​យ៉ាង​សោក​សង្រេង សម្រាប់តារា​ដែល​ចូល​ចិត្ត​លេង​ស្តាយ៍សក់ កោ​រ​ត្រង៉ោ​មួយ​ដួង​នេះ ។ចុះ​គូរ​ស្នេហ៍ប្តី​​ដែល​នឹង​ត្រូ​វក្លាយ​ជាប្រពន្ឋ​ពេញ​សិទ្ឋ​នោះ​គឺ​ជាតារាមួយដួងណា​ទៅ ? នេះ​ជា​សម្តី​របស់​មហាជន​ដែល​ឆ្ងល់​ ។​នៅ​ក្នុងកម្មវិធី  តន្ត្រី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​មាន​លោក អ៊ឹង រដ្ឋា ហៅ នាយ​ទុយ នឹង​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ពិធី​ជើង​ចាស់​ពោរ​ពេញ​ទៅ វោហា​រសព្ទ នាយ​ទុយ​បាន​ធ្លោយ​មាត់​និយាយ​តាម​ស្ថានីយពី​រឿង​រ៉ាវ​ តារា​ចម្រៀង សាន​ ផានិត​ និង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​កូន​ក្រមុំ​នៅ​ខេត្ត​ព្រៃ​វែង តើ​នារី​ដែល​ស្ថិត​ក្នុងបេះ​ដូងតារា​រូប​នេះ ជា​តារា​ដូ​ចគ្មា ឬ​អ្នកធ្វើការ សិក្សា​សមញ្ញនោះ ?។ សម្តី​របស់​នាងទុយ​​ពិតជា​ធ្វើ​ឲ្យ​មហាជន គិត​គ្រប់គ្មា ហើយធ្លាប់លឺ​ដំណឹង​នេះ​ពីមុន​មក​ផង ហើយ​មក​ដល់​លឺ​នាយ​ទុយ​និយាយអញ្ជឹង​ទៀត កាន់​តែ​ធ្វើមហាជន​គិត​ថា នេះ​ជា​រឿង​ពិត​ គ្រប់​ៗ​គ្មា​ នៅ​ស្ថានីយ៍ ទូរទស្សន៍​ CTN  ។

ជុំ​វិញ​នូវ​មតិ​ចម្លើយ​ របស់នាយ​ទុយ​នេះ ខាង​គេ​ហ​ទំព័រ​ដំណឹង​ ដែល​ស្គាល់​ទូរស័ព្ទ​លោក 017​​​ XXX-XXX​​  នៅ​ពេល​ដែខល​ចូល​តែ​ទូរស័ព្ទ​ត្រូវ​បានបិទ ​នៅ​តែ​មិន​មា​ន​ចម្លើយ​ពិត​ថា លោក​ពិត​ជា​រៀប​ការ នៅ​ខែ ក្រោយ​ ឬ ឆ្នាំ​ក្រោយនោះ​ទេ ៕

អត្ថបទដោយ៖ បុរសដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!