ចិន​និង​សហរដ្ឋ​អាមេរិក​យល់​ព្រម​ក្នុងការបាញ់មីស៊ីល​កូ​រ៉េ​ខាង​ជើង

មន្ដ្រី​សហរដ្ឋអាមេរកបាន​ថ្លែង​ថា សហរដ្ឋអាមេរកនិង​ប្រទេស​ចិន​យល់ព្រម​នឹង​សហការ​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ ​បាញ់​បង្ហោះ​មីស៊ីល​ របស់​កូរ៉េ​ខាងជើង​ ដែល​ជា​រឿង​គ្រប​ដណ្ដប់​មក​លើ​សន្និសីទ​កំពូល​អំពី​សន្ដិសុខ​នៅ​ក្នុង​ក្រុង ​សេអ៊ូល។

ប្រធានាធិបតី ​បារាក់ អូបាម៉ា​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធបតី​ចិន​ លោក ហ៊ូ ជីនតាវ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​៥៣​ អំពី​សន្ដិសុខ​នុយក្លេអ៊ែរ​ ក្នុង​រដ្ឋធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។

គេ​រំពឹង​ថា​ មេដឹកនាំ​​ទាំង​ពីរ​ប្រទេស​នឹង​ពិភាក្សា​គ្នា​អំពី​រឿង​ទ្វេភាគី ​រាប់​ទាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង​និង​កូរ៉េខាងជើង​ផង​ដែរ ៕

ដោយ​៖ បុរ​ស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!