សហរដ្ឋអាមេរិក​និង​សម្ព័ន្ធ​មិត្ត​ពិចារណា​ផ្តល់​ជំនួយ​មិនមែន​អាវុធ​ដល់​ក្រុម​បះបោរ​ស៊ីរី

នៅ​សេតវិមាន​និយាយ​ថា​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ពិចារណា​ផ្តល់​ជំនួយ «មិន​មែន​ជា​អាវុធ» ​ទៅ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរីនៅ​ក្នុង​ការ​បះបោរ​របស់​ពួក​គេ​ដែល​មាន​រយៈពេល​ មួយ​ឆ្នាំ​មក​ហើយ ​ដែល​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​ឈ្មោះ​បាសារ អាល់​ អាសាដ។​

លោក​អូបាម៉ា​បាន​ពិភាក្សា​អំពី​វិធី​ជួយ​ពួក​ឧទ្ទាម​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី​ រីស៊ីប តាយីប អេដូហ្កាន ​នៃ​ប្រទេសទួគី​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​សេអ៊ូល ​ដែល​នៅ​ទី​នោះ​លោក​ទាំង​ពីរ​នាក់​នឹង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​ សន្តិសុខ​បរមាណូ។ លោកបេន រ៉ូដស៍​ ​ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​យល់​ស្រប​គ្នា​ថា​នឹង​លើក​យក​ បញ្ហា​ផ្តល់​ជំនួយ​មិន​មែន​ជា​អាវុធ​ទៅ​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​មួ​យ​នៃ ​«ក្រុម​ប្រទេស​ជា​មិត្ត​របស់​ស៊ីរី» ​នៅ​ក្នុង​ប្រទេស​តួកគីនៅ​ថ្ងៃ​ទី​មួយ​ខែ​មេសា។ ​លោក​ រ៉ូដស៍​ បាន​ថ្លែង​ថា​ជំនួយ​បែប​នេះ​អាច​មាន​រួម​បញ្ចូល​ឧបករណ៍​ពេទ្យ​និងឧបករណ៍​ ទំនាក់ទំនង តែ​មិន​មែន​អាវុធ​ទេ៕

ដោយ​៖ បុរ​ស​ដំណឹង