លីតូវហួរអ្នកនៅលើបណ្តាញ​អន​ឡាញ​សរសើរ

នៅ​កំឡុង​ពេល​ដែល​ លោក លី តូវហួរ​កំពុង​ថត​នូវ​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្មថ្មី​ ដោយ​ខ្លួន​ឯង ដោយ​មាន​រូប​ថត​ជា​ច្រើន​ហក់​លោត​លើ​អាកាស​ជា​ដំណើរ​ជំហាន ។

អ្នកនៅលើបណ្តាញ​អនឡាញ​ជា​ច្រើន បាន​សរសើរ​ពី​ទេពកោសល្យ​សម្តែង​របស់​តារា​រូប​នេះ និង​រូប​សម្រស់​នៅ​តែស្អាត ដោយ​សរសេរថា “ព្រះជា​ម្ចាស់​អើយ! គួរឲ្យ​ស្រលាញ់​ម្លេះ” និង “​ហើយ​សង្ហារ​ចង់​ងាប់​ហើយ ” ។

គួរ​បញ្ជាក់ផង​ដែរថា មកទល់​នឹង​ពេលនេះ លី តូវហួរ តារាចម្រៀង តារាសម្តែង និង​ជាអ្នកដឹកនាំរឿង​មួ​យ​​ដួង​នេះ​មាន​វ័យ ចូល ៥០ ឆ្នាំ ហើយ​ប៉ុន្តែ​មើល​ទៅ នៅតែ​សង្ហារមិនចេញ​យុវវ័យ ក្នុង​វ័យ ១៨ ទៅ ២៥ ឆ្នាំ ឡើយ ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង