ត្រឹម ​៣ថ្ងៃ​ប៉ុណ្ណោះ​មាន​ការ​ទាញ​យក​រហូត​ដល់​ទៅ ​១០​លានដង

កាលពីថ្ងៃទី ២២ សប្តាហ៍មុន ក្រុមហ៊ុន Rovio បានដាក់ឲ្យទាញយកនូវហ្គេម Angry Birds Space សម្រាប់ប្រព័ន្ធដំណើរការ Android OS, iOS, Mac និង​​ PC លើកលែងតែ Windows Phone 7 ដែលមិនទាន់​ប្រើប្រាស់បាន។

យោងតាមប្រភពព័ត៌មានដែលក្រុមហ៊ុន Rovio បានប្រកាសនៅលើ Twitter របស់ខ្លួន បានឲ្យដឹងថា ត្រឹមតែរយៈពេល ៣ថ្ងៃ​ប៉ុណ្ណោះ​មាន​ការ​ទាញយករហូតដល់ទៅច្រើនជាង ១០ លានដងក្នុងការទាញយក។

គួរបញ្ជាក់ផងដែរថា Angry Birds គឺជាហ្គេមមួយដែលមានប្រជាប្រិយភាពខ្លាំងជាងហ្គេមដទៃ ដោយហេតុថា សូម្បី​តែ​ក្មេង​តូច​ក៏​អាច​លេង​ហ្គេមនេះបានផងដែរ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះត្រង់ថា ហេតុអ្វីបាន Angry Birds Space មិនមានសម្រាប់ប្រព័ន្ធដំណើរការ Windows Phone ? ប្រធានទីផ្សាររបស់ Rovio បាននិយាយ ក្រុមហ៊ុនគ្មានគម្រោងសម្រាប់ផលិត Angry Birds Space សម្រាប់ Windows Phone នោះ​ទេ ប៉ុន្តែ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានប្រាប់ Reuters ថាក្រុមហ៊ុនកំពុតតែធ្វើការសកម្មជាមួយនឹង Windows Phone។ សង្ឃឹមថថានឹងមានឆាប់ៗ….

Facebook Notice for EU! You need to login to view and post FB Comments!