ក្រុមហ៊ុន​អចលនទ្រព្យ​នៅចិន​ប្រើ​ដងខ្លួន​ស្រ្តី​សម្រាប់ផ្សព្វ​ផ្សាយនូវ​ការ​លក់​ផ្ទះ

នៅ​ពេលថ្មី​ៗ​យោង​តាម​គេហទំព័រ​ចិន​មួយ​បាន​ឲ្យ​ដឹងថា នៅទីក្រុង JiuJiang ក្នុខេត្ត Jiangxi ​ភ្នាក់​ងារ​តារា​ម៉ូដែល​ម្នាក់ត្រូវ​បានគេ​ជួល​មក​បង្ហាញ​ដង​ខ្លួន​ជា​ផ្ទាំង​គំនូរ គំនូរ​ដែល​ត្រូវគូរគឺ​ត្រូវ​គូរ​លើ​ដងខ្លួនដោយ​ដោះ​សម្លៀក​បំពាក់ចេញ ដែល​ជា​ការ​ផ្សព្វ​ផ្សាយ​នូវការលក់ផ្ទះល្វែង របស់​ក្រុមហ៊ុន​ អចលនទ្រព្យ ក្នុងកំឡុងពេល​ចូល​រដូវ​ត្រជាក់ខាងមុខនេះ ។

យោ​ង​តាម​ទិន្នន័យ​របស់​ការិយាល័យស្ថិតិ​ជាតិ​បាន​ឲ្យដឹងថា ក្នុងខែ កុម្ភៈ​ កន្លង​ទៅនេះចំនួន ៤០ ភាគរយ មាន ៧០ ទីក្រុង​ជាង ៧០ នៅ​ក្នុងប្រទេសចិន ​ដែលមិន​អាច​ដំណើរ​ដោយស្ថិត​ក្នុង​ភាពនឹង​ថ្កល់ ជាមួយនឹង​តម្លៃ​ផ្ទះថ្លៃ​បើ​ប្រៀប​ធៀប​ និង​១ ឆ្នាំ​ កន្ល​ង ទៅ ។

ក្នុង​ការ​ឆ្លង​កាត់នូវ​រដូវ​ត្រជាក់ខាងមុខនេះ  ក្រុមហ៊ុន​ អចលនទ្រព្យ ទាំងនោះ​បាន​ប្រើ​នូវ​បធ្យោបាយ​ និង​វិធីសាស្រ្ត​រៀង​ខ្លួន ដូចជា​ការ​បញ្ចុះ​តម្លៃ និង​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​ជាតិ​ផ្សេងៗ​ផងដែរ ​ជាក់ស្តែង ក្រុម​ហ៊ុន Real Estate Developers បានរៀបចំនូវ​ការ​គំនូរ​នៅលើខ្លួន​ស្រ្តី​ដែល​ជា​អ្នកបង្ហាញ ម៉ូត​ដ៏​មាន​ភាព​ល្បី​ល្បាញ​ម្នាក់៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!