អ្នកឈ្នះរថយន្ត MBW​ X6​ របស់ធនាគារ ABA អប​អរ​ចូល​ឆ្នាំមុន​គេ

ការ​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃ​ណី​ខ្មែរបាន​មក​ដល់មុន សម្រាប់​ប្រជាជន​ខ្មែរ​មួយ​ចំនួន ដែល​មាន​សំណាង​ឈ្នះរង្វាន់ក្នុងតម្លៃជា​ទឹក​ប្រាក់​រាប់សែន​ដុល្លារ ​ជា​ផ្នែក​មួយនៃ យុទ្ឋ​នាការផ្សព្វ​ផ្សាយចាប់​ឆ្នោត​ផ្សង​សំណាងទូទាំង​ប្រទេសរបស់​ធនាគារ ABA​ ។

អ្នកឈ្នះ​រង្វាន់ធំ​ជាង​គេ​មួយ​រូប​ បាន​បើក​រថយន្ត​ទំនើបម៉ាក់ BMW​ X6​ ដែល​មានតម្លៃ​ជិត​ ១០៥ .០០០ ដុល្លារ ចេញ​ទៅ ចំណែក​អ្នកដែល​ឈ្នះរង្វាន់​ទី ២ ទទួ ល​បានម៉ូតូ​ម៉ាកហុងដា ស្គូបពី ipad​ និង​ទូរទស្សន៍ LED​ ។​អ្នកឈ្នះរង្វាន់​ទី ៣ ទទួល​បាន​ទូរស័ព្ទ​ដៃ iPods និង​ទូរទស្សន៍​អេ​ក្រង​តូច​ជា​ផ្នែក​មួយ​នៃ ការផ្តល់​រង្វាន់​របស់ធនាគារ ។ ជា​សរុប​រង្វាន់ដែល​មា​នតម្លៃ​សរុប ១៣០.០០០ ដុល្លារ សហរដ្ឋ​អា​មេ​រិក ត្រូ​វ​បាន​ផ្តល់ជូន​អតិ​ថិជន​ជា​ផ្នែកមួយនៃយុទ្ឋ​នាការផ្សព្វ​ផ្សាយ “ឈ្នះ​ទាំង​អស់គ្នា”របស់ធនាគារ ។

អនុប្រធាន​ទី ១ របស់​ធនាគារ ABA លោក Askhat Azhikhanov បាន​មាន​ប្រសាសន៍ថា ​យើង​ចង់រកវិធី ម្យ៉ាងដើម្បី​បង្ហាញ​អតិថិជនរបស់យើង​អំពីការ​ឲ្យ​តម្លៃ​ខ្ពស់ទៅលើទំនុក​ចិត្ត​របស់​ពួក​គាត់ មក​លើធនាគាររបស់​យើង ។​ដោយ​សារ​តែ​បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​ជិត​ចូលមក​ដល់ យើង​គិតថា វា​ជា​ពេល​វេលាសម​ស្រប ដែល​យើង​ត្រូវ​ផ្តល់ដល់អតិថិជនរបស់​យើ​ងមួយ​ចំនួននូវរង្វាន់ដ៏​អស្ចារ្យនេះ ។

ដើម្បីឈ្នះរថយន្តទំនើបម៉ាក BMW X6​ អតិថិជន​ត្រូ​វតែ​រក្សាប្រាក់បញ្ញើចំនួន ៣០.០០០ ដុល្លារ នៅក្នុងគណនីប្រាក់បញ្ញើថេរ”តោះ​យើង​នាំ​គ្នា​ឈ្នះ ”របស់ធនាគារ ABA​ ។គណីនេះត្រូវ​បើក​រហូតដល់​ថ្ងៃ​នៃ ផ្សងសំណាង ។

ដើម្បី​ឈ្នះរង្វាន់ទី ២ ម្ចាស់គណី​ត្រូវ​រក្សាទុកបា្រក់បញ្ញើ ចំនួន ៣.០០០ ដុល្លារ នៅ​ក្នុងគណនី​ប្រាក់ប​ញ្ញើ​ថេរ ។​ដើម្បី​ឈ្នះ​រង្វាន់ទី ៣ អ្នកចូលរួម​ក្នុងកម្មវិធី ផ្សងសំណាងត្រូវ​តែ​មា​ន​ទឹកប្រាក់ចំនួន ៣០០ ដុល្លារ នៅ​ក្នុងគណី ។

លោក Azhikhanov បន្ថែម​យ៉ា​ង​ដូច្នេះ​ថា “​យើង​ទទួល​ស្គាលថា មិន​មែន​អតិថិជន​គ្រប់​រូបសុទ្ឋ​តែ​មា​ន​លក្ខណៈ​គ្រប់​គ្រាន់ដើម្បីចូលរួមឈ្នះរង្វាន់ធំនោះ ដូច្នេះ​ហើយ​យើងព្យាយាម​ធ្វើឲ្យ​មា​ន​ភាពយុត្តិធម៌ ដោ​យ​ផ្តល់​រង្វាន់បន្ថែម​ដើម្បីតម្រូវ​ទៅលើអតិថិជន​ខុស​គ្នារបស់ធនាគារ។យើងដឹងគុណ​អតិថិជន​របស់ធនាគារ​មិនថាធំឬ​តូច​ឡើយ”។

ធនាគារ ABA​​ ត្រូវ​បានបង្កើត​ឡើង​នៅក្នុងឆ្នាំ ១៩៩៦ ជា Advanced​​ Band​ of​ Asia​ Limited ​ហើយធនាការ​នេះ​ដើម​ឡើយត្រូវ​បានបង្កើតឡើងដើម្បីផ្តល់​សេវាពាណិជ្ជកម្មដល់ អតិថិជន​ជាក្រុម​ហ៊ុន​សាជីវកម្មទំហំតូច ។​ចាប់តាំងពី ២០០៧ មក ធនាគារ ABA​ បានពង្រីក​វិសាល​ភាពរបស់ខ្លួនដើម្បីផ្តោតទៅលើ​វិស័យ លក់​រាយ​ផងដែរ ។គោល​ដៅ​របស់ធនាគារ គឺផ្តល់សេវា​ធនាគារ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប ងាយ​ស្រួល​ប្រើប្រាស់ និង​អាច​ជឿ​ជាក់បាន នៅទូទាំងប្រទេសកម្ពុជា ។

បច្ចុប្បន្នធនាគារ ABA​ មានសាខា​ ១០ កន្លែង នៅទូទាំង ប្រទេស ក្នុងនោះ​ ៧ កន្លែង​ស្ថិត​ក្នុងរាជ​ធានី​ភ្នំ ពេញ។​នៅឆ្នាំ​ ២០០១ ធនាគារ ABA​  បាន​ក្លាយ​​ជា​ស្ថាបនហិរញ្ញវត្ថុ​ជា​ដំបូង​គេ​បង្អស់​ដែល​បាន​ក្លាយជា​ធនាគារ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ទស្សនាវដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អាស៊ី ៕

អត្ថបទ ក្រុមហ៊ុន

Facebook Notice for EU! You need to login to view and post FB Comments!